ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចោរកម្ម និងប្រើប្រាស់គ្រឿងញៀនជាប់ខ្នោះនគរបាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលស្រុកភ្នំក្រវាញ ឃាត់ចាប់បញ្ជូនខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម ២នាក់ ដែលអប់រំរាប់សិបដងនាពេលកន្លងមក ។

ប្រតិបត្តិការខាងលើធ្វើឡើង នារសៀលថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុិន កូនី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ និងទី២ ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា កាលពីរំលងអធ្រាត្រថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ជនសង្ស័យឈ្មោះ សុិន កូនី បានចូលផ្ទះរបស់ឈ្មោះ ជូន បូរី ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជាមួយគ្នា ដើម្បីធ្វើសកម្មភាពលួចឈើប្រភេទប្រណិត(ធ្នង់) និងម៉ូទ័របូមទឹក បន្ទាប់មក(សុិន កូនី)ជនសង្ស័យយកសម្ភារៈទាំងនោះទៅដូរយកគ្រឿងញៀនបាន ០១កញ្ចប់ ពីឈ្មោះ វ័ន្ត វ៉ាន់និច ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ។

ប្រភពខាងលើបន្តថា លុះស្អែកឡើងនៅយប់ថ្ងៃទី២៣ ខែឆ្នាំដដែលជនសង្ស័យ(សុិន កូនី)បានបរបួលដៃគូរ(ស៊ុន មុំ)ទៅចូលលួចឈើប្រភេទប្រណិត(ធ្នង់)របស់ជនរងគ្រោះ(ជូន បូរី)ម្ដងទៀត រួចយលឈើដែលពួកលួចបសនទៅលក់ឲ្យឈ្មោះ ឡុង សា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ បានទឹកប្រាក់ចំនួន ៣មុឺនរៀល និងឈើមួយផ្នែកទៀតលក់ឲ្យប្អូនថ្លៃរបស់ខ្លួនឈ្មោះ ទី ជំពូ ហៅត្នោត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ បានទឹកប្រាក់ចំនួន ៤មុឺនរៀលបន្ថែមទៀត ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ទទួលបណ្ដឹងពីជនរងគ្រោះកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញស្រាវជ្រាវវែកមុខជនសង្ស័យ និងឃាត់ចាប់ខ្លួនពួកគេជាបន្តបន្ទាប់តែម្ដង ជនសង្ស័យត្រូវបានឃាត់ធ្លាប់យកមកសួរនាំ និងអប់រំជាញឹកញយនាកន្លងមក បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖