ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹក​នេះ​ ព្រះមហាក្សត្រ​នៃ​កម្ពុជា​ យាង​និវត្តន៍​ពី​ប្រទេស​បារាំង​ ដោយ​សុវត្ថិភាព​

ចែករំលែក៖

ភ្នំពេញ​៖ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩​ នេះ​ បានយាងនិវត្តន៍ពីប្រទេសបារាំង វិញ​ ដល់​មាតុប្រទេស​ដោយ​សុវត្ថិភាព​ ។

ព្រះអង្គបានយាងចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor)។

អញ្ជើញ​ទទួល​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​នៃ​កម្ពុជា​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ រួម​មាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូបទៀត​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ “សូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រទូទាំងប្រទេស”៕ចេស្តា


ចែករំលែក៖