ខេត្តសៀមរាប៖ បន្ទាប់ពីអាជ្ញាធរអប្សរាចេញលិខិតស្នើសុំស្ដារ ត្រពាំងបុរាណ បួនកន្លែងនៅជុំវិញ វត្តកោះកែវ ចុឡាមុនីព្រះធម្មចេតិយ៍ ស្ថិតនៅភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ស្រាប់តែឃើញមានការដឹកអាចម៍ដី យកទៅលក់នៅខាងក្រៅវត្តយ៉ាងរំភើយ ទង្វើបែបនេះ ធ្វើឲ្យប្រជាពលរដ្ន រិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរអប្សរា ទំនងធ្វើអ្វីស្រាច់តែចិត្តមិនក្រែងចិត្តប្រជាពលរដ្ន ។
ការរិះគន់នេះបានផ្ដើមឡើងថា ដើមឡើយ អាជ្ញាធរអប្សរាជាតិ បានចាត់ទុកទីតាំងខាងលើ ជាកន្លែងដីបុរាណឋាន ដែលមានត្រពាំងបួននៅជុំវិញ វត្តចេតិយ៍ ត្រពាំងទី ១មានឈ្មោះ ត្រពាំងវៀន, ២ ត្រពាំងវែង,៣ ត្រពាំងភ្នៅ,៤ ត្រពាំងក្រសាំង ត្រូវបានអគ្គនាយអាជ្ញាធរជាតិអប្សរា ចេញលិខិតជូន ព្រះតេជគុណព្រះចៅអធិការវត្តចេតិយ៍ក្នុងគោលបំណងស្ដាបាតត្រពាំងឲ្យមានជម្រៅមួយម៉ែត្រកន្លះ បន្ទាប់ពីធ្វើសកម្មភាពស្ដាស្រាប់តែដឹកជញ្ចូនអាចម៍ដី យកទៅលក់យ៉ាងរំភើយ អត់មានក្រែងចិត្តព្រះសង្ឃ និងពលរដ្នដែលរងចាំមើលនៅទីនោះសោះ ហើយមានឡេះថា លក់អាចម៍ដីឲ្យឈ្នួលគ្រឿងចក្រ ត្រង់ប្រជាពលរដ្នសង់ផ្ទះសំបែងឬសង់រោងចិញ្ចឹមមាន់ទា នៅទីនោះ ទោះបីបានផ្ដល់ដំណឹងជូនដល់អាជ្ញាធរអប្សរាឬ ដល់អាជ្ញាធរមូលដ្ឋានរួចហើយក៏ដោយ ក៏ការសង់ផ្ទះនោះត្រូវបាន លោកអគ្គនាយអប្សរាមិនអនុញ្ញាតដែរ ដូចកាលកន្លងមកអ្នកស្រុកបានសង់ផ្ទះរួចហើយត្រូវបានអាជ្ញាធរអប្សរាមករើរុះបំផ្លាញចោលវិញ ។
យោងតាមថេរៈដិការព្រះចៅអធិការវត្តថា កាយអាចម៏ដីចេញពីត្រពាំងបុរាណបួនកន្លែងនេះ យកអាចម៍ដី ទៅលក់ខាងក្រៅបរិវេណវត្តចេតិយ៍ ដើម្បីយកថវិកាមកផ្គុត់ផ្គង់ ឲ្យថ្លៃឈ្នួលអេស្ការ ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ថា អាជ្ញាធរអប្សរា បានចេញអនុញាតិប្រគល់សិទ្ធិ ឲ្យចៅអធិការ វត្តកោះកែវចុឡាមុនីព្រះធម្មចេតិយ៍ ជាអ្នកស្ដារស្រះបុរាណនោះ ក្រោយពីសិក្សារឃើញថា មិនមានផលប៉ះពាលនិងបុរាណឋានឡើយ តែសិទ្ធិត្រង់ថា ព្រះសង្ឃ លោកជួលគ្រឿងចក្រទាំងនោះមកជីកស្ដារ ហើយលក់អាចម៍ដីលក់ដើម្បីយកលុយឲ្យថ្លៃគ្រឿង វាជាសិទ្ធិរបស់ព្រះសង្ឃ មិនមានពាក់ព័ន្ធនឹងអាជ្ញាធរអប្សរាទេ ៕ ប៊ុនរិទ្ធី