ភ្នំពេញ៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រីដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះមាន 4 ក្រុម បានចូលមកប្រកួតនៅ ទីក្រុងភ្នំពេញ នៅ Exchange Squareកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩។
កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ Cellcard គឺជាការប្រកួតទូទាំងប្រទេសដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរដែលមានសមត្ថភាពជំនាន់ថ្មី។
ក្រុមចម្រៀងកំពូលទាំង 4 មានដូចជា BatBangers, De’ First, Hashtag, Sweet Band បានចូលរួមការប្រកួតនៅវគ្គផ្តាច់ព្រ័ត្តហើយ ក្រុម Hashtag ទទួលបានចំណាត់ថ្នាក់លេខ១ លេខ២បានទៅលើក្រុម BatBangers និងលេខ៣ បានលើក្រុម Sweet Band ។
ក្រុម គ្រងតំណែងនឹងទទួលបានការចុះកុងត្រាពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ចំនួន $2500 ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត Cellcard ដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ និងកុងត្រា៣ខែដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ ហើយនឹងបន្តសហការជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានាទាក់ទងនឹងយុវជន។
នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់ ផ្តើមដ៏ល្អដែលផ្សារភ្ជាប់គោលដៅរបស់ក្រុមហ៊ុនក្នុងការផ្ដោតលើក្រុមយុវជនដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។
លោកបានបន្ត៖ «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។
លោកបន្ថែមថា៖ «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករក្មេងៗស្របពេលដែលពួកគេកំពុងលូតលាស់នៅក្នុងអាជីពជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី Cellcard។
គណៈកម្មាការមានដូចជា លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records, លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែងនូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមានទេពកោសល្យទាំងអស់ដែលបានមកចូលរួមក្នុងការប្រកួតនេះ ៕