ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តផ្ទុកកុងតឺន័រ ប៉ះជាមួយរថយន្តកូរ៉េ របួស២នាក់ធ្ងន់ធ្ងរ និងបានស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តព្រសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកប៉ះគ្នា កាលពីម៉ោង៩នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦០.១៦១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងរវាងរថយន្តផ្ទុកកុងតឺន័រ ម៉ាកFUSO ក្បាលពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3E 71.86 ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះជួង ហន ភេទប្រុស (រត់បាត់) បុកប៉ះជាមួយរថយន្តកូរ៉េ មួយតោនកន្លះ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2U.04 34 ក្នុងទិសបញ្ច្រាសគ្នា បើកបរដោយឈ្មោះសេង វណ្តា ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខបរបរធ្វើចំការ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះសែម ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ធ្វើចំការ មានទីលំនៅ ភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉េ និងអ្នករួមដំណើររងរបួសធ្ងន់ ។

ក្រោយហេតុការណ៍ ត្រូវបានសមត្ថកិច្ច និងសាច់ញាតិជួយគាស់ចេញពីរថយន្តដាក់តាមរថយន្តសង្គ្រោះឯកជន យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ និងតាមប្រភពពីសាច់ញាតិឲ្យដឹងក្រោយមកថា ជនរងគ្រោះឈ្មោះសែម ចំរើន បានទទួលមរណភាព ហើយពេលបញ្ជូនទៅមន្ទីរពេទ្យ ។

រថយន្តទាំង២ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមទ្រ


ចែករំលែក៖