ភ្នំពេញ៖ តាមមហាវិថីសហព័ន្ធរុស្ស៊ី ដោយសារតែបង្កគ្រោះថ្នាក់ញឹកញាប់ ខណៈរបាំងថ្មពុំមានចំណាំងផ្លាត និងភ្លើងគ្រប់គ្រាន់ងាយបង្កគ្រោះថ្នាក់ហើយត្រូវបានសាលារាជធានីដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ដើម្បីជៀសវាងបង្កគ្រោះថ្នាក់រហូតមកដល់ពេលនេះត្រូវបានដំឡើងរួចរាល់ហើយ ។
កន្លងមក នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តែងតែមានគ្រោះថ្នាក់បុករបាំងថ្មជាញឹកញាប់ ដោយសារតែស្ថានភាពផ្លូវភ្លឺមិនសូវច្បាស់ របាំងថ្មពុំមានចំណាំងផ្លាតគ្រប់គ្រាន់ ហើយសាលារាជធានីបានរូងផ្លូវរាយខ្សែភ្លើងបង្កប់ក្រោមរបាំងផ្លូវ ដើម្បីដាក់ភ្លើងស្តុប សម្គាល់ចំលើក្បាលនាគពុះចែកទ្រូងផ្លូវ ទាំងសងខាង ដើម្បីជាសញ្ញាមួយសម្គាល់ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ មកដល់ពេលនេះ បន្តដាក់បង្គោលភ្លើងបំភ្លឺផ្លូវថែមទៀតរហូតដល់រួចរាល់ហើយ ។
យើងសង្កេតឃើញថា ការដាក់ភ្លើងស្តុប និងបង្គោលភ្លើងបំភ្លឺផ្លូវខាងលើនេះ គឺបានធ្វើមកដល់ចំណុចស្តុបកែងផ្លូវ២០០៤ រហូតមកដល់រង្វង់មូលចោមចៅ ៕ សុខាសែនជ័យ