ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ កើតជំងឺមហារីកមាត់ធ្ងន់ធ្ងរ អស់សង្ឃឹម នឹងជីវិត បានលួចចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ១០ និង៣៩នាទីព្រឹក ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះសេង បញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មានជំងឺ មហារីក ក្នុងមាត់ដំណាក់កាលធ្ងន់ធ្ងរ រស់នៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ស៊ុយ សួ ភេទស្រី អាយុ៧៥ឆ្នាំ ជាជីដូនបង្កើតរបស់សពបានបញ្ជាក់ថា៖ ចៅរបស់ខ្លួនមានជំងឺមហារីករយ:ពេល ១៥ ខែមកហើយ រយៈពេល ៣ ខែចុងក្រោយ ហូបបាយមិនកើត មុនពេលកើត ហេតុខ្លួនកំពុងនៅផ្ទះចំងាយពីផ្ទះសពប្រហែល ៣៥ម៉ែត្រ នៅវេលានោះចៅរបស់ខ្លួននៅផ្ទះម្នាក់ឯងឪពុកទៅស្រែ ម្ដាយទៅក្រៅ លុះដល់ម៉ោងប្រហែល១០និង ៣០ នាទី ខ្លួនបានលឺសំឡេងស្រែក របស់ម្ដាយសពថា បាត់កូន ខ្លួនបានចេញទៅជួយរក ឃើញចៅរបស់ខ្លួនចងកព្យួរនៅក្នុងរោងបាយក្បែរផ្ទះស្លាប់បាត់ ៕ ប៊ុនរិទ្ធី