ភ្នំពេញ ៖ លុយជិត១លានដុល្លារអាមេរិក ដែលជនជាតិចិនម្នាក់បាននាំពីទីក្រុងហុងកុង
ដឹកតាមយន្តហោះមកកាន់ទីក្រុងភ្នំពេញ ត្រូវ បាននគរបាលកម្ពជាចាប់ដកហូតទុក និងឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី ។
ការបង្ក្រាប និងឃាត់ខ្លូននៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀល ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៩ ។
ប្រភពព័ត៌មានពីមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញលុយដ៏ច្រើនខុស ច្បាប់លក្ខន្តិកៈឆ្លងកាត់ព្រលានយន្តហោះបែបនេះ បានផ្អាកដំណើរជនជាតិចិនម្នាក់ឈ្មោះ LIAO JINGQING កើត ថ្ងៃទី16/ 11/1971 កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ។
មន្ត្រីបន្តថា តាមការសាកសួរបឋម ជនសង្ស័យបបានសារភាពបានចូលមកកម្ពុជាចំនួន០២ លើក ក្នុងនោះលើកទី១ កាលពី ថ្ងៃទី 26/05/2019 និងលើកចុងក្រោយ ថ្ងៃទី29/05/2019 ។
ជនសង្ស័យអះអាង គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន) ។ ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុងនាំយកមកកម្ពុជា ។
មន្ត្រីអនុវត្តច្បាប់ផ្នែកជំនាញឲ្យដឹងថា បានដកហូតយកវត្ថុតាងរួមមាន ៖លិខិតឆ្លងដែនចិនចំនួន១ក្បាល, ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ), ទូរស័ព្ទដៃចំនួន០១គ្រឿង និងកាបូបធំចំនួន០២ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ឃាត់ខ្លួន និង រក្សាទុកនៅន៧ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត ដោយមានបិទស៊ីល ចុះហត្ថលេខា ពីសមាសភាពចម្រុះ និងដាក់កម្លាំងការពារ២៤/២៤ម៉ោង ។
សូមបញ្ជាក់ថា គ្រប់ប្រទេស គឺក្នុងមនុស្សម្នាក់អាចដាក់លុយតាមខ្លួន បានត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ នៅពេលឆ្លងដែនតាមយន្តហោះ បើលើសដល់ថ្នាក់១លានដុល្លារ គឺអាជ្ញាធរគ្រប់ប្រទេសត្រូវចាប់ខ្លួនបុគ្គលនាំលុយនោះ ។ រីឯប្រាក់ នឹងត្រូវរឹបអូសជាសម្បត្តិរដ្ធចូលក្នុងធនា គារប្រទេសដែលចាប់បាននោះ ៕ ស តារា