ព័ត៌មានទាន់ហេតុការណ៍៖

នារីអូតេស ក្នុងហាង យីហោ អាយហ្គេតយូ វាយភ្ញៀវជនជាតិកូរ៉េ បែកក្បាល ចោទថាបង្កបញ្ហា

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិកូរ៉េម្នាក់ បានរងរបួសបែកក្បាល ក្នុងចំណោមគ្នា៣នាក់ រួមនឹងអ្នកបកប្រែម្នាក់ទៀត បាននាំគ្នាចូលទៅផឹកសុីនៅក្នុងបារបារាំងមួយកន្លែង មានយីហោ អាយហ្គេតយូ ខណៈស្រវឹងស្រាហើយបានឈ្លោះប្រកែកគ្នាជាមួយនារី អូតេស បម្រើភ្ញៀវរហូតឈានទៅដល់វាយភ្ញៀវជនជាតិកូរ៉េបណ្តាលឲ្យបែកក្បាល រងរបួសបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាចោមរោមមើលហេតុការណ៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៣៦ នៅចំណុចហាងបារបារាំងយីហោអាយ ហ្គេត យូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិកូរ៉េ មានគ្នាចំនួន៣នាក់រួមនឹងអ្នកបកប្រែ ជាជនជាតិខ្មែរម្នាក់បាននាំគ្នាចូលទៅផឹកសុីនៅក្នុងហាងបារបារាំងយីហោ អាយហ្គេតយូក្រោយមកស្រាប់តែមានការទាសពាក្យសំដីគ្នារហូតដល់ប្រតាយប្រតប់គ្នាជាមួយ និងនារីអូតេសឈានទៅដល់ការវាយបណ្តាលឲ្យបុរសជាជនជាតិកូរ៉េម្នាក់ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួនភ្លាមនោះ ជនរងគ្រោះបានរត់ចេញមកដល់ខាងក្រៅហើយនៅតែនាំគ្នាពួតវាយថែមទៀត បើតាមអ្នកបកប្រែនោះនិយាយថា គឺមកពីនារីៗ នោះសុំលុយធីបច្រើនពេកទើបបុរសរងគ្រោះស្រែកគំហ៊កឲ្យហើយ ក៏ផ្ទុះការប្រើហិង្សាដាក់ភ្ញៀវរហូតមានអ្នករងរបួសយ៉ាងនេះ ។

តែបើតាមសំដីខាងបុគ្គលិកហាងបាននិយាយថា បានជាមានរឿងបែបនេះ គឺមកពីភ្ញៀវនោះស្រវឹងបង្កការអុកឡុកក្នុងហាង និងមកពីគិតលុយខ្វះចំនួន20$ទើបបង្ករករឿងគេឯងបង្កឲ្យមានរឿងបែបនេះកើតឡើង ។

ក្រោយពេលកើតហេតុខាងភាគីជនជាតិកូរ៉េបានដាក់ពាក្យបណ្តឹងរីឯខាងភាគីបុគ្គលិកហាងបារអាយ ហ្គេត យូរក៏ដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ដូចគ្នាផងដែរ ៕ ធឿនព្រែកជ័យ


ចែករំលែក៖