ព័ត៌មានទាន់ហេតុការណ៍៖

បើកបរខ្វះការទទួលខុសត្រូវ បុកឃឿនផ្លូវ ហើយបន្តបុករះម៉ូតូ៣គ្រឿង និងរថយន្តមួយគ្រឿងទៀត រងការខាត

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើករថយន្តបង្ក គ្រោះថ្នាក់លើដងផ្លូវម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗ ខណៈបើករថយន្តមួយគ្រឿងបុកទ្រូងផ្លូវ និងបុករះម៉ូតូចំនួន៣គ្រឿង និងរថយន្តមួយគ្រឿងប៉ើងចូលហាងCoffee Today រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០ នាទីត្រង់ចំណុចគល់ស្ពានព្រែកព្នៅ លើមហាវិថីឈ្នះៗ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HINO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-3323ធ្វើដំណើរលើមហាវិថីឈ្នះៗក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះអ៊ុយ ញ៉ាញ់ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិអណ្តូងព្រៃ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន ) លុះមកដល់កន្លែងកើតហេតុបានរេចង្កូតបុកខឿនថ្មពុះចែកទ្រូងផ្លូវ បាក់បង្គោលភ្លើងមួយដើម និង ហាងកាហ្វេមួយកន្លែង ហើយបន្តបុករះម៉ូតូចំនួន០៣គ្រឿង ហើយរថយន្ត ០១គ្រឿង ។

សម្ភារដែលរងការខូចខាតមាន១ម៉ូតូមួយគ្រឿងម៉ាក NEXពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HM-3090 ( ឈប់ស្ងៀម ) ម្ចាស់ឈ្មោះ ឈិត កញ្ញា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

២/ម៉ូតូម៉ាកBEAT ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GR-6090(ឈប់ស្ងៀម) ម្ចាស់ឈ្មោះ ពៅ សុធា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

៣/ ម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CW-6071(ឈប់ស្ងៀម) ម្ចាស់ឈ្មោះ ពេជ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

៤/ រថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AA-6488 ( ឈប់ស្ងៀម ) ម្ចាស់ឈ្មោះ សារូ ផារ័ត្ន ភេទប្រុស អាយុ ២៦ឆ្នាំស្នាក់នៅភូមិទឹកល្អក់១សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើករថយន្ត HINO បើកលឿនមិនគោរពច្បាប់ និងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឲ្យរងការម៉ូតូខូចខាតធ្ងន់ធ្ងរចំនួន៣គ្រឿង និងរថយន្តខូចខាតមធ្យមចំនួន១គ្រឿងរថយន្តខូចខាតធ្ងន់០១គ្រឿង បង្គោលភ្លើងបំភ្លឺផ្លូវ០១ដើម និងបាក់បង្កាន់ដៃហាងកាហ្វេមួយចំនួនផងដែរប៉ុន្តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កឲ្យមានរងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាម្នាក់នោះឡើយគ្រាន់តែខូចខាតសម្ភារអ្នកដទៃ និងសម្ភាររដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្តបង្ក និងរថយន្ត និងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យនគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖