ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសន្និដ្ឋានថា ស្រ្ដីម្នាក់ស្លាប់អណ្ដែតទឹក ដោយសារស្រវឹងស្រា

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ដ្រីម្នាក់ ស្រវឹងស្រាធ្លាក់ទឹកស្ទឹងសែនលងស្លាប់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រទះឃើញសាកសពអណ្ដែត កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិស្ទឹងសែន ឃុំកំពងក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួចបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យសាកសពនឹងជួយរកសាច់ញាតិ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចថា សព មានឈ្មោះ សេង កុសល័ក្ខ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនឲ្យដឹងថា បន្ទាប់ពីពិនិត្យធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារផឹកស្រាស្រវឹង ធ្លាក់ទឹកលង់ស្លាប់ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖