ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអ្នករើសអេតចាយម្នាក់​ ដេកស្លាប់នៅក្នុងខ្ទមរបស់ខ្លួននៅក្បែរផ្លូវរថភ្លើង

ចែករំលែក៖

ភ្នំពេញ៖​ ប្រទះឃើញស្ត្រីអ្នករើសអេតចាយម្នាក់ ដេកស្លាប់នៅក្នុងខ្ទមរបស់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ជាង៧ព្រឹក​ ថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូ​វរថភ្លើង​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីសាក្សីដែលស្គាល់ស្ត្រីរងគ្រោះ​ បានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​ មានស្ត្រីម្នាក់​តែងតែដេកនៅជាមួយរាល់ថ្ងៃ​ ស្រាប់តែ​ ព្រឹកឡើងក៏បានហៅស្ត្រីរងគ្រោះឲ្យក្រោកឡើង។ ខណៈនោះ​ ស្រាប់តែហៅស្ត្រីរងគ្រោះមិនឆ្លើយត​ប​ ក៏ទៅប៉ះខ្លួនស្ត្រីរងគ្រោះ​ ស្រាប់តែស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះ​ ក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ​ នាំគ្នាមកមើល។ ចំពោះអត្តសញ្ញាណរបស់ស្ត្រីរងគ្រោះខាងលើ​ មិនត្រូវស្គាល់នោះឡើយ។

ក្រោយពេលកើតហេតុ​ បងប្អូនប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ដើម្បីចុះមកពិនិត្យមើលនៅកន្លែងកើតហេតុ។ ក្រោយពេល​ ដែលសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ​ បានបញ្ជាក់ថា​ ស្ត្រីរងគ្រោះខាងលើគឺស្លាប់ដោយសារតែខ្យល់គរ ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តនាគវ័ន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖