ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូម្តាយបង្កើតទៅបញ្ចាំ ខឹងប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានលួចម៉ូតូឪពុកម្តាយបង្កើត យកទៅបញ្ចាំវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមគេចខ្លួនរហូតមកដល់វេលាម៉ោង៧និង៣០នាទីថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០១៩​ ទើបប្រទះឃើញឃាត់ប្រគល់ជូនសមត្ថកិច្ច ។

ជនសង្ស័យឈ្មោះ រ៉េន សំអាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ អ៊ុន ហួន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១៥២ ផ្លូវបេតុង ក្រុម៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូដែលជនសង្ស័យលួចនោះម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-7538 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅថ្ងៃកើតហេតុគាត់បានធ្វើដំណើរទៅខេត្តកំពតដើម្បី ចូលរួចមង្គល់ការគេដោយទុកម៉ូតូនៅក្នុងផ្ទះស្រាប់តែជនសង្ស័យជា កូនបង្កើតលួចយកទៅបញ្ចាំហើយយកលុយដើរចាយវាយរហូត មកដល់ថ្ងៃទី១ ខែមិថុនានេះ ទើបប្រទះឃើញឃាត់ប្រគល់ជូនសមត្ថកិច្ចតែម្តង ។

ជនរងគ្រោះបានបន្តថា​ កូនរបស់គាត់ជានសង្ស័យធ្លាប់ចូលមណ្ឌលកែប្រែពីរលើក និងជាប់ពន្ធធានាគារ២លើក មកហើយតែមិនរាងចាល ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖