ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៩នាក់ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ បញ្ជួនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យចំនួន០៩នាក់ទៅតុលាការករណី​ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ក្រោយបញ្ចប់នីតិវិធីសាកសួ ។

គួររំលឹកថា៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាឲ្យមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្កា ទប់ស្កាត់ និងបង្ក្របរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានដើម្បីធានាបាននូវសុខសុវត្តិភាពជួនប្រជាពលរដ្ឋ ។ ជាក់ស្តែងគេសង្គេតឃើញថា អធិការរដ្ឋាននគរបាលខណ្ឌដែលមានប៉ុស្តិ៍នគរបាលចំនួន០៦ដែលជាសេនាធិការឲ្យខណ្ឌតែងតែយកចិត្តទុកដាក់ទទួលនូវបទបញ្ជាពីគណះអធិការ(លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង)ហើយបង្ក្រាបបានច្រើនបទល្មើស និងច្រើនករណីក្នុងការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធ និងបទល្មើសផ្សេងៗក៍ច្រើនណាស់ដែរ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខសម្តែងការសាទរ និងមានទំនុកចិត្តខ្លាំងចំពោះការដឹកនាំរបស់លោកអធិការរូបនេះ ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យទាំង០៩នាក់ខាងលើគឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន ។

ក្នុងនោះដែ​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​ ៕ តុង សីហា


ចែករំលែក៖