ព័ត៌មានទាន់ហេតុការណ៍៖

ENARITA ដឹកនាំតារាល្បីៗ ទៅសម្ពោធសាខាថ្មី ខេត្តក្រចេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទទួលជោគជ័យក្នុងបេសកម្ម ផ្សព្វផ្សាយគម្រោងថ្មីៗរបស់ក្រុមហ៊ុនននៅខេត្តមួយចំនួន នៅក្នុងពេលនេះក្រុមអចលនទ្រព្យ ENARITA បានសំរេចផ្លែផ្កាហើយ ដោយបានបើកសម្ពោធជាផ្លូវការហើយ ។ ការបោះជំហានចូលក្នុងទឹកដីនៃខេត្តក្រចេះនេះ ក្រុមហ៊ុន បានរៀបចំកម្មវិធីសម្ពោធសាខាថ្មី យ៉ាងអធិកអធម ដែលបានធ្វើឡើងនៅថ្ងៃទី31 ឧសភា នេះ ។ លោកអគ្គនាយកក្រុមហ៊ុន បានដឹកនាំតារាល្បីជាច្រើនដួង រួមមាន តារាចម្រៀង លោក គូម៉ា លោក ម៉ាដូណា លោក រតនៈ វិសិដ្ឋ កញ្ញា សុវត្ថឌី ធីរិកា លោក ឃុន វុត្ថា លោក សៅ ឧត្តម លោក BIG ជាដើម ទៅច្រៀងរាំឡើងផ្អើលវេទិកា ធ្វើអោយបងប្អូនអាជីវករ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករសប្បាយរីករាយ។

លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ អគ្គនាយកក្រុមហ៊ុន ENARITA បានថ្លែងបញ្ជាក់ថា នេះមិនមែនជាការចៃដន្យនោះទេ តែជាគំរោងរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណា ចូលអោយគៀក ខិតអោយដល់ជិតក្បែរអតិថិជនរបស់ខ្លួន ដើម្បីបំពេញតម្រូវផ្នែកវិស័យអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Enarita ដែលមានបទពិសោធន៍លើវិស័យដីធ្លី នឹងបើកដំណើរការលក់ដីប្រភេទលម្ហែកាយអោយកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដោយប្រភេទដីដែលក្រុមហ៊ុនដាក់លក់ គឺប្រភេទដីសម្រាប់សង់ផ្ទះលម្ហែកាយ និងមានទីតាំងជាប់តំបន់រមណីយដ្ឋាន។

ក្រុមហ៊ុនក៏ប្រកាសពីការបោះទុនធ្វើរមណីយដ្ឋាននៅក្នុងតំបន់របស់ខ្លួន ដោយមានគម្រោងសាងសង់ជា កន្លែងកំសាន្ត ទីប្រជុំជន ផ្សារ សាលារៀន និង ស្ថាបនាជាហេដ្ឋារចនាសម្ព័ន្ធដោយមានប្រព័ន្ធលូ ចរន្តអគ្គីសនី និងទឹកស្អាតផងដែរ ដើម្បីអោយអតិថិជន មានចំណាប់អារម្មណ៍សង់ផ្ទះលម្ហែកាយ ក្រោយក្រុមហ៊ុនប្រគល់ដីអោយ។

លោកអគ្គនាយកបន្តថា ដំណើរមកដល់ខេត្តក្រចេះ នៅក្នុងពេលនេះ លោកថាបន្ទាប់ពីមើលឃើញពីសក្តានុពលរបស់អ្នកខេត្តមួយនេះ ក៏មានតម្រូវការដីធ្លីសម្រាប់សង់ផ្ទះលម្ហែកាយ មិនចាញ់អ្នកខេត្តផ្សេងទៀត។ ជាក់ស្ដែងក្នុងឱកាសនោះ លោកអគ្គនាយក ក៏ប្រកាសផ្តល់ជូន Promotion ពិសេស គឺចុះថ្លៃ $2000 ហើយថែមភ្លាមៗ ថែមមាស១ជី និងថែមទូរស័ព្ទ OPPO A5s មួយគ្រឿង សម្រាប់រាល់ការទិញដី១ឡូតិ៍ពីក្រុមហ៊ុន អុីណារីតា នៅក្នុងគម្រោងរម្មណីយដ្ឋានទេសចណ៍ធម្មជាតិត្រាវកុដ្ឋិ ខេត្តសៀមរាប ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអុីណារីតា នឹងបន្តបើកសម្ពោធ សាខាថ្មីៗ នៅតាមបណ្តាខេត្តផ្សេងៗជាបន្តទៀត ដោយមានការចូលរួមពីបុត្រសម្ព័ន្ធទាំង៧របស់ក្រុមហ៊ុនENARITA តែម្ដង ដែលក្នុងរួមមាន Rita កាហ្វេ, Rita Investment, Rita ទឹកបរិសុទ្ធ, Rita Education, Rita Sport, Rita Real Estate និង Rita Products៕ ស តារា


ចែករំលែក៖