ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មានជងឺប្រចាំកាយ សរសេរសំបុត្រផ្តាំផ្ញើ ឲ្យម្តាយបង់លុយថ្លៃរៀនគួរផងមុ នធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមប្រភពពីអធិការនគរបាលក្រុងសៀមរាបបានឲ្យ ដឹងថា មានករណីយុវជនម្នាក់មានជំងឺប្រចាំកាយមិនសង្ឃឹមថា ព្យាបាលជា បានសម្រេចចិត្តធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនឯង) បន្សល់ទុកសំបុត្រ១ ច្បាប់ ដែលមានខ្លឹមសារ ប្រាប់ម្តាយឲ្យបង់លុយរៀនគួរឲ្យផង ដោយកូនមិនចង់ឲ្យម៉ែពិបាក តទៅទៀត ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ជាង៥ល្ងាច ថ្ងៃសុក្រ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងជើងផ្ទះចម្ងាយប១៥ម លើដើមស្នាយកម្ពស់ ២.១០ម៉ែត្រ ដោយចងនឹងក្រមា ពណ៌ក្រហម លាយ ស ស្ថិតនៅក្រុមទី៣ ភូមិប្រម៉ា សង្កាត់ ក្របីរៀលក្រុង-ខេត្តសៀមរាប ។

សមត្ថកិច្ច ឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឆែម តួ ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាលយ័សម្តេចឪ ។

សមត្ថកិច្ចបន្តថា តាមការសាកសួរបំភ្លឺ ពីឪពុកម្តាយរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់មានជំងឺប្រចាំកាយ (ជំងឺរបេងឆ្អឹង) ពេលធ្វើទុកម្តងៗ គឺចង់តែវង្វេង ហើយស្រែកឈឹក្បាលចង់បែក ។

តាមការពិនិត្យសាកសពនៅលើខ្លួន សពពំុមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយ សព ជនរងគ្រោះគឺពិតជាស្លាប់ដោយសាធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនមែន។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖