ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ដូច្នេះថា៖

«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ដូចសព្វមួយដង ការងារខ្ញុំគឺមានជារៀងរាល់ថ្ងៃ។ ក្រោយពីបានពិនិត្យ និងសម្រេចលើឯកសារ​មួយចំនួនរួចហើយ នៅល្ងាចនេះខ្ញុំនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។ ខ្ញុំសូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្ររូបខ្ញុំនិងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន។

សូមជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយរីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស»៕

 

 


ចែករំលែក៖