ខេត្តកណ្តាល៖ ស្ត្រីពីនាក់ទៅកាប់ឆ្ការព្រៃ ដើម្បីសាងសង់រោងស្នាក់នៅបណ្តោះអាសន្នលើខ្នងប្រឡាយជាដីចំណីព្រែករួចយកព្រៃដែលត្រួសត្រាយរួចយកទៅដុតនៅគំនរសំរាម បណ្តាលឲ្យគ្រាប់ដែលសោះពីសម័យសង្គ្រាម ផ្ទុះរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនជនរងគ្រោះទាំងពីរនាក់មកកាន់មណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចខ្នងប្រឡាយភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
លោក ម៉ែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិឃុំកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ ចាន់ មុំ ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងក្មួយស្រីឈ្មោះឡាយ ស្រីជាតិ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នានៅពេលវេលាកើតខេត្ត ជនរងគ្រោះទាំងពីរនាក់ បានកាប់ឆ្ការព្រៃដើម្បីសាងសង់រោងស្នាក់នៅបណ្តោះអាសន្នលើខ្នងប្រឡាយជាដីចំណីព្រែករួចយកព្រៃដែលទ្រុះត្រាយរួចយកទៅដុតនៅគំនរសំរាម បណ្តាលឲ្យគ្រាប់ដែលសោះពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់ និងស្រាលពីនាក់តែម្តង ។
ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះទាំងពីរនាក់មកកាន់មណ្ឌលសុខភាព ដោយសារស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញតែម្ដង ៕ ឆ ដា