ភ្នំពេញ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវកម្លាំសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួចគេចខ្លួនបាន៦ថ្ងៃ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់ ដែលឃាត់ខ្លួនបាន១-ឈ្មោះ រស់ រដ្ឋា ហៅថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ( ឃាត់ខ្លួនមានសារធាតុញៀន ) ។ ទី២-ឈ្មោះ យូ រៈ ហៅ រះ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ឃាត់ខ្លួនមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ឡុង ស៊ីណាត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករឡឥដ្ឋ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរការ ឃុំឫស្សីស្រុក ស្រុកអង្គឈ្នួល ខេត្តកណ្តាល ។
សម្ភារបាត់បង់ ៖ ម៉ូតូ ០១គ្រឿងម៉ាកសេ ១២៥ ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W.0477 ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅ មុនពេលកើតហេតុជនសង្ស័យមានបក្ខពួកចំនួន ១០នាក់ រួមមាន ៖១-ឈ្មោះ ហេង ២-ឈ្មោះ ភា ៣-ឈ្មោះ ហុង ៤- ឈ្មោះ រស់ រដ្ឋា ហៅថា ៥-ឈ្មោះ កិត ៦-ឈ្មោះ ធូ ៧-ឈ្មោះហ្គិច ៨-ឈ្មោះ ស្វិត ៩-ឈ្មោះ យូ រះ ១០-មិនស្គាល់ឈ្មោះ ។ បានសកម្មភាពកាប់ទៅលើជនរងគ្រោះវាយយកម៉ូតូ កាលពីថ្ងៃ ទី ២៧-០៥-២០១៩ វេលាម៉ោង ០៤ និង០០នាទី ) នៅចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ បណ្តាលឲ្យជនរងគ្រោះរងរបួសហើយយកម៉ូតូនាំគ្នាគេចខ្លួន ។ ក្រោយពីទទួលព័ត៌មានលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានដឹកនាំបញ្ជាផ្ទាល់ស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន០២នាក់ ដោយឡែកជនសង្ស័យ ០៨នាក់ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខស្រាវជ្រាវបន្តទៀត ៕ តុង សីហា