ភ្នំពេញ៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការផ្តល់កម្លាំងចិត្ត និងចែករម្លែកបទពិសោធន៍ល្អៗ ជូនកុមារ៉ា កុម៉ារី កុមាកំព្រា នាឱកាសបុណ្យទិវាកុមារអន្តរជាតិ កាលពីរាត្រីថ្ងៃសៅរ៏១៤រោចខែពិសាខ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក្រោមកិច្ចសហការឧបត្ថម្ភពីសប្បុរសជនដៃគូប្រទេសសិង្ហបុរី បានរៀបចំអាហារពេល ល្ងាចនៅអាហារដ្ឋានគូឡៃ រាជធានីភ្នំពេញ ជូនកុមារកំព្រា ចំនួន ១១១នាក់ ក្នុងនោះក៏មានឧបត្ថម្ភជាសម្ភារក្មេង និងថវិកាក្នុងម្នាក់ៗទទួលបាន ៦ម៉ឺន រៀលផងដែរ ។
លោក កៅ អ៊ីមរ៉ន បានក្រើនរំលឹកដល់កុមារា កុមារី ត្រូវខិតខំប្រឹងសិក្សារៀនសូត្រ និងរៀបចំខ្លួនអោយក្លាយជាបុត្រល្អរបស់មាតា ឬបីតាដើម្បីសេចក្តីថ្លៃថ្នូរជាពិសេស ដើម្បី អនាគតវែងឆ្ងាយតទៅមុខ សម្រាប់ខ្លួនឯង និងសង្គមជាតិយើងទាំងមូលផងដែរ ។
លោក កៅ អ៊ឹមរ៉ន ក៏បានកោតសរសើរថ្លែងអំណរគុណដល់អង្គការដៃគូរពិសេសលោក Mouzzammil PM តំណាងសប្បុរសជន ដែលជានិច្ចកាលតែងតែបានឧបត្ថម្ភគម្រោងនានា និងអរគុណ ក្រុមស្ម័គ្រចិត្តសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានជួយសម្រួលរៀបចំ ឲ្យពិធីនេះប្រព្រឹត្តទៅបានរលូន បើទោះបីក្មេងៗ កំព្រាបានអញ្ជើញមកពីទីជិតឆ្ងាយជុំវិញរាជធានីភ្នំពេញ ទាំងមិនបានមកជាមួយនូវអាណាព្យាបាលក្ដីតែយើងមានក្រុម ការងារស្ម័គ្រចិត្តរបស់យើងរៀបចំសណ្តាប់ធ្នាប់រៀបរយល្អ ។
លោក ក៏បាន អគុណដល់ម្ចាស់ជំនួយអំពីការបរិច្ចាគទ្រព្ររបស់ Mouzzam milPM គឺជាកាតព្វកិច្ច របស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ព្រោះវាជាមូលដ្ឋាន១ ក្នុងមូលដ្ឋានគ្រឹះទាំង៥របស់សាសនាឥស្លាម ហេតុនេះបងប្អូនដែលមានលទ្ធ ភាពចូរចាប់ផ្តើមអនុវត្តពីខ្លួនយើងតិចក្តីច្រើនក្តី ដើម្បីជំរុញដល់អ្នកឯទៀតងាកមកទទួលយកវប្បធម៌ចែក រំលែក ដ៏ល្អនេះ ដើម្បីយើងចូលរួមទាំងអស់គ្នា ខ្វាយខ្វល់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង និងចូលរួមលើកស្ទួយការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ៕ សំរិត