ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល រលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងក្មេងស្រីរងគ្រោះអាយុ០៥ឆ្នាំ នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច គុម្ពោតព្រៃ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចេង ណុប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយយាយ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងរបស់ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ។
វត្ថុតាងចាប់យក ៖ ម៉ូតូ១គ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-3280 មានលេខម៉ាស៊ីន1418973 ។
បើតាមដំណើររឿងហេតុ ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោ២១និង៣០នាទី ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះ ទៅចូលរួមកម្មវិធីចេញខែកូន (ខួបកំណើតកូន) របស់បងប្រុសដែលមានផ្ទះ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលកំពុងតែហូបចុកសប្បាយស្រាប់តែបាត់ក្មេងស្រីរងគ្រោះមិនដឹងទៅណាទេ ហើយឪពុកម្តាយបានដើររកកូន (ក្មេងស្រីរងគ្រោះ) ក៏បានឮសម្លេងក្មេងស្រីរងគ្រោះយំដើរចេញពីគុម្ពោតព្រៃដែលមានចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងកម្មវិធី រួចឈ្មោះ ម្តាយបានដើរសំដៅទៅរកកូន ហើយលើកកូនពរសួរថា ហេតុអ្វីកូនឯងយំ? ក្មេងស្រីរងគ្រោះប្រាប់ថា ជនសង្ស័យ បានចាប់រូបនាង (ក្មេងស្រីរងគ្រោះ) អោយបៀមប្រដាប់ភេទ ហើយជនសង្ស័យរំលោភនាង ។ ម្តាយក្មេងស្រីរងគ្រោះបានពិនិត្យមើល រួចបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ចេង ណុប បានភ្លាមៗ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនបន្តទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ