ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បង្ក្រាបទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមអ៊ិនធើណេត ឃាត់ខ្លួនមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមអ៊ិនធើណេតខុសច្បាប់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃ​សៅរ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១០១៨ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ។

ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌ សហការគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង តុប ឈុនឡុង បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនមនុស្សចំនួន៣នាក់ (ស្រីម្នាក់) ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះអន់ តុលា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល នៅខណ្ឌសែនសុខ ។ (អ្នកលេង) ;ទី២-ឈ្មោះសារិទ្ធ រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (អ្នកលេង) និងទី៣-ឈ្មោះពៅ សំអន ភេទស្រី អាយុ២១ឆ្នាំស្នាក់នៅឃុំវាលធំ ស្រុកល្វាឯម កណ្តាល (អ្នកចូលមើល) ។

សម្ភារដកហូតរួមមាន៖ កុំព្យូទ័រ១២គ្រឿង, ទូរទស្សន៍១ គ្រឿង, ក្រដាស់ភ្នាល់បាល់១២សន្លឹក, ប្រាក់ដុលារ២០$, ប្រាប់រៀល២០ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕អារុណរះ


ចែករំលែក៖