ព័ត៌មានទាន់ហេតុការណ៍៖

មេម៉ាយ​កូន​២សម្រេច​ចិត្ត​ចង.កសម្លាប់​ខ្លួន ចោលកូន​ សង្ស័យ​ក្រុម​គ្រួសារ​​ មិន​ឲ្យ​យក​ប្ដី​ក្រោយ​មួយ​ទៀត

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីមេម៉ាយកូន២នាក់ បានសម្រេចចិត្តចងកម្លាប់ខ្លួនចោលកូន ដោយសង្ស័យចង់បានប្តីមួយទៀតតែក្រុមគ្រួសារមិនព្រម ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃទី​២ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅក្នុង​បន្ទប់​ផ្ទះជួល​ ជាន់​ទី​២ បន្ទប់​លេខ​៦ ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​

សព​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ កែវ ស្នា អាយុ៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ កន្លែង​កើត​ហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ ។ រីឯ​ប្ដី​ក្រោយ​ មាន​ឈ្មោះ មឿ​ន រ៉ាវី អាយុ​៣៣​ឆ្នាំ មុខរបរ​មេជាង​សំណង់ ស្នាក់នៅ​ផ្ទះ​ជួល​ ជាមួយគ្នា​​​ មាន​ស្រុកកំណើត​នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។

យោង​តាម​ការ​រៀបរាប់​ពី​បុរសម្នាក់ ដែលរស់នៅជាមួយជនរងគ្រោះបាន​ឲ្យ​ដឹងថា រូបគាត់​ និង​ជនរងគ្រោះ​បាន​ស្គាល់​គ្នា​ជាង​៥​ខែ​មក​ហើយ ទាំង​មិនទាន់​រៀបការ​នឹង​គ្នា​ផង តែ​ពួកគេ​ស្រឡាញ់គ្នា​ណាស់​ ។

ប្ដី​ក្រោយ​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា សង្ស័យ​តែ​សាច់ញាតិ​ជនរងគ្រោះ ​មិន​ព្រម​ឲ្យ​រៀបការ​ជាមួយ​គាត់​ហើយ​មើលទៅ ទើប​រូបនាង​គិត​ខ្លី​បែបនេះ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះមក​ដល់ហើយ​ទាក់ទង​ទៅ​ជំនាញ​ខាង​កោសល្យវិច័យឲ្យ​មក​ពិនិត្យទើប​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។

បច្ចុប្បន្នសព​ជនរងគ្រោះ​ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុខាសែនជ័យ​


ចែករំលែក៖