ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍អាជ្ញាធរខណ្ឌច្បារអំពៅចុះបោសសំអាតផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ និងរៀបចំសណ្តាប់ធ្នាប់នៅលើដងនានាក្នុងភូមិសាស្ត្រ ខណ្ឌអោយមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ អាជ្ញាធរខណ្ឌច្បារអំពៅបានចុះបោសសំអាតផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ ។

ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកញៀន ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌបានដឹកនាំកម្លាំងសន្តិសុខសម្អាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់នៅថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃឈប់សម្រាកពីការងាររាជការ ។ ក្នុងនោះក្រុមសន្តិសុខប្រចាំនៅសាលាខណ្ឌច្បារអំពៅបាននាំគ្នាបោសសំអាតដីខ្សាច់ដែលធ្លាកមកលើផ្លូវ ធ្វើអោយប៉ះពាល់ដល់បរិស្ថាន និងបាញ់ទឹកសម្អាតផ្លូវ ។ ដីខ្សាច់ទាំងអស់នេះធ្លាក់ចេញពីឡានដឹកខ្សាច់ និងឡានដីកដី ព្រោះនៅក្នុងភូមិសាស្ត្រសង្កាត់និរោធ និងសង្កាត់វាលស្បូវ សំបូរទៅដោយដេប៉ូលក់ខ្សាច់ និងទីតាំងក្រឡុកស៉ីម៉ង់ត៍ ។

សូមបញ្ជាក់ថាបញ្ហាសណ្តាប់ បរិស្ថាន អនាម័យ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពស្មុគ្រស្មាញគឺនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់តំបន់ច្រាំងបាក់សំបូរទៅដោយដេប៉ូលក់ឈើហើយរថយន្តដឹកឈើប្រភេទយីឌុប ភ្លៅ៤ ភ្លៅ៥ ចូលចតទាំងថ្ងៃទាំងយប់ មួយផ្នែកទៀតនៅតំបន់ផ្សាចាមក្នុងសង្កាត់ព្រែកប្រាក៏កំពុងតែធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ផងដែរ ។

ដោយឡែកនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង អ្នកលក់ដូរកំពុងដាក់តាំងលក់ទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវជាតិលេខ១ ទោះបីជាអាជ្ញាធរខណ្ឌបានចុះទៅធ្វើកិច្ចសន្យាដោយទុករយៈពេល២សប្តាហ៍អោយអ្នកលក់ដូលើចិញ្ចើមរុះរើចេញដោយខ្លួនឯងយ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះចិញ្ចើមផ្លូវជាតិលេខ១នៅក្នុងសង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯងមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ៕ សណ្តោស


ចែករំលែក៖