ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែត បំពាក់ភ្លើងស្តុប និងកាំមេរ៉ាសុវត្ថិភាពដំបូងនៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ អាជ្ញាធរក្រុងប៉ោយប៉ែត ចាប់ផ្តើមបំពាក់ភ្លើងស្តុប និងកាម៉ារ៉ាសុវត្ថិភាពដំបូងគេ នៅលើផ្លូវជាតិលេខ៥ កែងធនាគារអេស៊ីលីដា នៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ដំណើរនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ។

ការបំពាក់ភ្លើងស្តុប និងកាម៉ារ៉ាសុវត្ថិភាពដំបូងគេ នៅចំណុចកែងធនាគារអេស៊ីលីដា ក្នុងក្រុងប៉ោយប៉ែតធ្វើឡើងក្រោយពីចំណុចនេះ តែងតែមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដែលធ្វើខូចខាតទ្រព្យសម្បត្តិ បាត់បង់អាយុជីវិតមនុស្ស និងបញ្ហាកកស្ទះក៏ដូចជាចាំចាប់វីដេអូការពារជនខិលខូចដែលបើកបរមិនគោរពច្បាប់ចរាចណ៍ និងធ្វើឲ្យប៉ះពាល់អ្នកធ្វើដំណើរផ្សេងៗ រួមទាំងរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ឲ្យបានល្អ ។

អាជ្ញាធរក្រុងប៉ោយប៉ែតប្រាប់ឲ្យដឹងថា ភ្លើងស្តុបដែលយកមកតម្លើងនៅពេលនេះ ត្រូវបានទិញមកពីរាជធានីភ្នំពេញ និងត្រូវបានរៀបចំតម្លើងតាមបច្ចេកទេសត្រឹមត្រូវដោយមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជូនមកពីរាជធានីភ្នំពេញដែលចំណាយទឹកប្រាក់ចំនួន២២,៥១០ដុល្លារអាមេរិក ជាថវិកាផ្ទាល់ខ្លួនរបស់លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ។

លោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់ថា ការដាក់ភ្លើងស្តុបដំបូងគេនៅក្រុងប៉ោយប៉ែត នៅចំណុចកែងធនាគារអេស៊ីលីដា ដោយលោកមើលឃើញថា ចំណុចនេះមានចរាចរណ៍មមាញឹក កកស្ទះចរាចរណ៍ និងតែងតែមានគ្រោះថ្នាក់ទាំងថ្ងៃ និងយប់ ទើបយកមកដាក់នៅចំណុចនេះមុនគេ ។ លោកបន្ថែមថា តទៅនេះ ភ្លើងស្តុបក្រុងប៉ោយប៉ែត និងធ្វើជាបន្តបន្ទាប់បន្ថែមពីរទៀត គឺនៅកែងសណ្ឋាគារស៊ីធីប៉ោយប៉ែត និងមួយកន្លែងទៀតនៅកែងផ្សារកណ្តាលផ្លូវចូលសាលាសង្កាត់ផ្សារកណ្តាល៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖