ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានយុវជនគណបក្សស្រុករមាសហែក ដឹកនាំយុវជន ព្រមទាំងកងកម្លាំង ចុះជួយរុះរើផ្ទះប្រជាជនដែលរងគ្រោះដោយខ្យល់កន្រ្តាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ លោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែក និងជាប្រធានយុវជនគណបក្សស្រុក បានដឹកនាំក្រុមយុវជន ព្រមទាំងកងកម្លាំងចុះជួយ រុះរើផ្ទះប្រជាជនដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ។

លោកស៊ូ ម៉ុល អភិបាលរងស្រុករមាសហែកបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣:៣៥នាទីរសៀល មានខ្យល់កន្ត្រាក់បោកបក់មកលើផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យខូចខាតចំនួន២ខ្នង មានម្ចាស់ឈ្មោះ អ៊ឹម សុកល ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិធ្នង់ ឃុំក្រសាំង ដោយឡែក ផ្ទះលោក ពោន ប៉ា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិធ្នង់ ឃុំក្រសាំង របើកស៊ីប្រូ ។

លោកបានបន្ថែមថា សមាសភាពចូលរួមចុះជួយរុះរើមានកម្លាំងសមត្ថកិច្ចពាក់ពន្ធ័មាន៤៨នាក់ ហើយលោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ រកកន្លែងដែលមានសុវត្ថិភាព ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រៀមឧបករណ៍ សម្ភារ ពូជសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ខាងមុខឲ្យបានទាន់ពេលវេលា ចូលរួម និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទផងដែរ ៕ យឹម សុថាន


ចែករំលែក៖