ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ឃាត់ខ្លួនមុខសញ្ញា​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តក្រចេះ​៖ ​ជន​សង្ស័យមុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​​ចំនួន ៣​នាក់​ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះឃាត់ខ្លួនបានបញ្ជូនទៅសាលាដំបូងខេត្ត ។

ការឃាត់ខ្លួនជនមុខសញ្ញាគ្រឿងញៀននោះ សមត្ថកិច្ចបានប្រតិបត្តិការ​បង្ក្រាបនៅវេលា​ម៉ោង​១៥.០០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅ​ចំណុចសណ្ឋាគារ ហ៊​រ ប៊ុន្នី ស្ថិតនៅ​ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ​ ខេត្តក្រចេះ ។ ​

កម្លាំង​កងរាជអាវុធហត្ថខេត្តបង្ក្រាបនោះ​ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ផាត សុភក្ត្រ័​វាសនា មេបញ្ជាការ​ក្រុង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង​ខេត្ត​ក្រចេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ​ក្នុង​ប្រតិបត្តិការ​បង្ក្រាបករណីគ្រឿងញៀនខាងលើឃាត់ជនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន​បាន​ចំនួន ៣​នាក់​ ។ ទី១.​ឈ្មោះ ឡា វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​ឫស្សី​២ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​ ។ ទី២.​ឈ្មោះ នាង សង្វា​វង្ស​ហៅ​(​ជី វា​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​(​សិស្ស​) រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​ ។ ​ទី៣.​ឈ្មោះ ម៉េង កក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (​មិន​ពិតប្រាកដ​) រស់នៅ​ភូមិ​ទួល​មនោ​រម្យ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​ ។

ក្នុងការបង្ក្រាបនោះដែរ សមត្ថកិច្ចបាន​ដកហូតបានវត្ថុតាងប្រើប្រាស់​មួយចំនួន និង​ម៉ូតូ​ម៉ាក់​សង់​ឌ្រី​ម ២​គ្រឿង ស៊េរី​ឆ្នាំ​២០១០ មួយគ្រឿង ស៊េរី​ឆ្នាំ​២០១៤ មួយគ្រឿង​ផងដែរ ។ ​

​ក្រោយបង្ក្រាបជនសង្ស័យ និង​វត្ថុតាងត្រូវ ឃាត់ខ្លួន​ និង​រក្សាទុក​នៅ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត​ទៅសាលាដំបូងខេត្តចាត់ការតាម​ច្បាប់ ៕ ជីវន្ត័


ចែករំលែក៖