ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ជប៉ុន លុបជើងហោះហើរជាច្រើន ដោយសារកង្វះអ្នកបើកបរ

ចែករំលែក៖

ដោយសារតែអាកាសយានិក សុំច្បាប់ ច្រើននាក់ ធ្វើឲ្យជើងហោះហើរ ជាច្រើនត្រូវលុបចោល ។ តាមការប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Japan បានប្រកាសថា នឹងលុបជើងហោះហើរ ដល់ទៅ៧០ជើង នៅក្នុងខែមិថុនា នេះ ដោយសារតែកង្វះអាកាសយានិក ។ ក្នុងជំនួបជើងហោះហើរ ដែលបានលុបចោល ក្នុងនោះមានជើងហោះហើរក្នុងស្រុក ៥៨ ជើង និង អន្តរជាតិ១២ជើង ។

សកម្មភាពខាងលើ បានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរ ដល់ទៅ ៧៥០០នាក់ ។ នៅពេលនេះក្រុមហ៊ុនកំពុងតែ រៀបចំបែបបទឲ្យអ្នកដំណើរ បន្តធ្វើដំណើរជាមួយក្រុមហ៊ុនផ្សេង ។

មូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍ Jetstar Japan ធ្លាក់ក្នុងស្ថានភាព ខ្វះអាកាសយានិក គឺដោយសារតែ អាកាសយានិក ជាច្រើន សុំច្បាប់ ច្រើនថ្ងៃ ដោយមូលហេតុថាឈឺ និងរងរបួស ផ្សេងៗ ។ ចំណែកអាកាសយានិកដែលនៅធ្វើការ ត្រូវផ្លាសប្តូរវេនគ្នាឈប់សម្រាក ។

កាលពីចុងសប្តាហ៍កន្លងមក ក្រុមហ៊ុន Jetstar Japan ត្រូវលុបចោលជើងហោះហើរ១៦ជើង ដោយមូលហេតុដូចគ្នា ។ ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានបញ្ជាក់ថានៅក្នុងខែកក្កដា ខាងមុខនេះ ជើងហោះហើរនឹងត្រូវដំណើរការធម្មតាវិញហើយ៕


ចែករំលែក៖