ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គចងកក្នុងបន្ទប់ទឹកផ្ទះញោមបង្កើត ផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សង្ឃមួយអង្គត្រូវបានញោមប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិទាំងទៀបភ្លឺ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣កើត ខែជេស្ជ ឆ្នាំកុរ សំរិទ្ធិសក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ស្ថិតភូមិខ្សែត្រ ឃុំខ្សែត្ស ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា សង្ឃដែលគិតខ្លីមានព្រះនាម អន ថា ព្រះជន្ម៣០វស្សា ដោយបានបួសជាសង្ឃគង់នៅវត្តរាមជោក្នុង ឃុំសំឡី ស្រុកកំពង់រោទ៍ ។ ប្រភពបន្តថា មុនថ្ងៃកើតហេតុ ព្រះសង្ឃ អន ថា បាននិមន្តមកផ្ទះញោមបង្កើតរបស់ព្រះអង្គ នៅវេលាប្រហែលម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានដីកាប្រាប់ញោមថា មិនសូវស្រួលខ្លួន ទើបមកផ្ទះ ។

ប្រភពបន្តថា សង្ឃ អន ថា គឺមានជំងឺរ៉ាំរ៉ៃយូរ ឆ្នាំមកហើយ ដោយបានលេបថ្នាំជាប្រចាំ តែមិនបានធូរស្រាលសោះ ទើបនៅវេលាកើតហេតុម៉ោង៤ និង៣០នាទីទៀបភ្លឺ ស្រាប់តែប្រទះឃើញចងក សម្លាប់ខ្លួន ក្នុងបន្ទប់ទឹក ដោយបានយកស្បង់ជីពរ ចង នឹងននងផ្ទះសុគតបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

លុះព្រឹកឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរ ឃុំទើបសមត្ថកិច្ចជំនាញ ស្រុក និងប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្មណ្ឌលសុខភាពយមកពិនិត្យព្រះកាយជាច្រើនម៉ោង ហើយបានសន្និដ្ឋានថា ពិតជាចងកពិតប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖