ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញ ឃាត់រថយន្តដឹកសត្វជ្រូករស់ខុសច្បាប់ ពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តម៉ាកសាំងយ៉ុង ចំនួនមួយគ្រឿង ដែលបានដឹកសត្វជ្រូកជ្រូករស់ខុសច្បាប់ ពីប្រទេសវៀតណាមត្រូវបានកម្លាំងជំនាញរបស់ការិយាលយ័ផលិតកម្ម បសុព្យាបាលខេត្តស្វាយរៀងឃាត់ និងត្រួតពិនិត្យកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ពាក់ពន្ធ័ករណីនេះ លោកប៉ែន​ ចាន់ធី​ ប្រធានការិយាល័យផលិតកម្ម​ និងបសុព្យាបាល ខេត្តស្វាយរៀងបានឲ្យដឹងថាក្រោយពីមានការសង្ស័យ ក្រុមរបស់លោក ក៏បានឃាត់ត្រួតពិនិត្យនៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ដោយរថយន្តនេះ ម៉ាកសាំងយ៉ុង ពាក់ស្លាកលេខ កំពង់ចាម ២A៤៣៧៩ ដឹកសត្វជ្រូកចំនួន២០ក្បាល ត្រួតពិនិត្យរកមើលឯកសារ ប៉ុន្តែមិនមានច្បាប់ ជាជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម ទើបសម្រេចយកវត្ថុតាងរថយន្ត និងសត្វ បានរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តស្វាយរៀង ដើម្បីអនុវត្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖