ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ប៉ុស្តិ៍​វត្ត​ភ្នំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លំាង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​ (​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​)​ នៅ​ចំណុច​ខាងត្បូង​ផ្សារ​រាត្រី​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​កែង​ផ្លូវ​លេខ​១០៨​ ភូមិ​៧​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលម៉ោង​ជាង២រសៀលថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ ​ ។ ​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ស្រ៊ុ​ន​ លាង​ ​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវលំ​សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។ ​

​ជន​រង​គ្រោះ​ឈ្មោះ​ មិន​ស្គាល់​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៩​ឆ្នាំ​ ជនជាតិ​ចិន ​(​មិន​បាន​ដាក់​ពាក្យបណ្តឹង​ បន្ទាប់​ពី​ដណ្តើម​បាន​ទូរស័ព្ទ​ដៃ​ពី​ជនសង្ស័យ​វិញ​ ហើយ​ដើរ​ចេញ​ទៅ​បាត់​)​ ។ ​

វត្ថុ​តាង​ចាប់​យក​បាន​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ICON​ ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1C.7708​ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៦​ពណ៌​មាស​ (​ជា​របស់​ជនសង្ស័យ​)​ ។ ​

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី កសាង​សំណុំរឿង​ចាត់ការបន្ត តាម​នីតិវិធី​ ចំពោះជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ​៕ ជ្រោយពេជ្រ


ចែករំលែក៖