ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ដោយមានវិបត្តិផ្លវចិត្តបានគិតខ្លីមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វរថ្មីបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើងកាលម៉ោងជាង៨យប់ ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពរងគ្រោះមានឈ្មោះពេទ្យ ស្រីនីត អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់នៅផ្សារ សំណង់១២ ស្នាក់នៅភូមិបឹងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិស្មោង ឃុំស្មោង ស្រុកកំចាយមារ ខេត្តព្រៃវែង ។
តាមការរៀបរាប់ពីម្ដាយនារីដែលលោតទឹកសម្លាប់ខ្លួនបានឲ្យដឹងថា កូនរបស់គាត់ប៉ុន្មានថ្ងៃនេះ ខុសប្លែកពីធម្មតាចេះតែជេម្ដាយខ្លួនឯងផ្ដេសផ្ដាស់ ហើយគាត់ក៏មានអារម្មណ៍ គិតថាហេតុអីកូនរបស់គាត់ទៅជាបែបនេះទៅវិញ ហើយគាត់សង្ស័យថា កូនរបស់គាត់ពិតជាមានវិបត្តិអ្វីមួយហើយមើលទៅ ទោះបីជាគាត់លួងលោមសួរកូនស្រីមានរឿងអីប្រាប់ម្ដាយមកតែកូនដូចមានអ្វីលាក់បាំងមិននិយាយសោះ ។
ប្រភពបន្តទៀតថា នៅយប់កើតហេតុមានគេមកប្រាប់ថាកូន របស់ខ្ញុំ បានលោតទឹកពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួន ហើយភ្លាមៗរូបគាត់ក៏បានមកដល់កន្លែងកើតហេតុ រួចហើយក៏បានជួលទូកបងប្អូនខ្មែរឥស្លាមក្នុងតំលៃ៦០០ដុល្លារ ដើម្បីរាវរកកូនស្រីរបស់គាត់លុះដល់ម៉ោងជាង១១យប់ថ្ងៃខែឆ្នាំដដែល ទើបរាវរកកូនរបស់គាត់ឃើញហើយបានស្រង់មកដាក់លើគោក ។
បច្ចុប្បន្ន សពនារីរងគ្រោះត្រូវម្ដាយ និងបងប្អូន យកទៅតម្កល់ទុកនៅវត្តទួលអស់លោកដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ