ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភាំងរេចង្កូតបុកបង្គោលថ្មជាប់ ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយបុកបង្គោលថ្មមួយដើម រួចជាប់ទៅមុខលែងរួច តែមិនបង្កឲ្យមាននរណាម្នាក់រងរបួស ធ្ងន់ធ្ងរនោះទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង០៩យប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2T-0512 បើកតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់កន្លែងកើតហេតុ ទំនងងោកមួយភាំងរេចង្កូតបុកបង្គោលថ្មពេញទំហឹងបណ្ដាលឲ្យរថយន្តរួចជាប់ទៅមុខលែងរួច ។

បន្ទាប់ពីកើតហេតុ សមកិច្ចមូលដ្ឋានចុះមកដល់ បានទាក់ទងទៅជំនាញសមកិច្ចចរាចរមកស្ទូចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖