ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបក្លឹបលុច្សសារីឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ព្រមថ្នាំញៀនមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលស្នងការាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ ចុះប្រតិ្តបត្តិការបង្រ្កាបទីតាំងក្លឹបលុច្សសារីមួយកន្លែង កាលម៉ោងជិត៣រំលងអធ្រាត្រ ឈានចូល ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ថោយផ្លូវ២១៤ កែងនឹងផ្លូវ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងប្រត្តិបត្តិការនេះ ដោយមានការបញ្ជាពីឯឧត្តមសថេងស្នងការាជធានីភ្នំពេញ និងបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញបានពទ្ធ័ក្លឹបលុច្សសារី និងឆែកឆេរព្រមទាំងបិតក្លឹបនេះតែម្ថង ។

ក្នុងការឆែកឆេរនោះកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀនមួយចំនួនធំ និងឃាត់មនុស្សប្រុសស្រីជាង៤០០នាក់ ដាក់រថយន្តក្រុងសាលារាជធានីភ្នំពេញចំនួន៦គ្រឿង ។ ទីតាំងក្លឹបលុច្សសារីមានជាច្រើនបន្ទប់ក្នុងមួយបន្ទប់ដាក់មនុស្សបានចំនួន៤០នាក់ និងមាន២ជាន់ ។

បច្ចុប្បន្ន​បន្ទាប់ពីត្រួតពិនិត្យក្លឹបនេះរួច បានរកឃើញសារធាតុញៀនមួយចំនួន​ ចំណែកមនុស្សរាប់រយនាក់ត្រូវបានឃាត់ខ្លួន​ បញ្ជូន តាមរថយន្តក្រុង​សាលារាជធានី​ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំជំនាញធ្វើតេស្តពិនិត្យទឹកនោម​ រក​សារធាតុញៀន​ និងបែងចែក​តាមប្រភេទបទល្មើសដែលពាក់ព័ន្ធ​ ដើម្បីកសាងសុំណំរឿង​បន្តតាមនីតិវិធី​ ៕ ជ្រោយពេជ្រ


ចែករំលែក៖