ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតទឹកស្រះ ក្នុងបរិវេណ ទីលានវាយកូនគោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។
សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស ជាមនុស្សអនាថា ហើយវិកលចរឹក មានអាយុជាង៣០ឆ្នាំ មុនស្លាប់ ដើរ ដេក ជួនកាលដើរស្រាត តាមផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ។
តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ បាត់ជនរងគ្រោះ២ថ្ងៃមកហើយ នឹកស្មានតែដើរទៅកន្លែងផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះបន្ទាប់ពីមានកម្មករសំណង់ម្នាក់ ដើររកមើលបង្កៃត្រី ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះតែម្តង ហើយរាយការណ៍ទៅសមត្ថកិច្ចចុះ ទៅពិនិត្យមើលជាក់ស្តែង ។
សាកសព ក្នុងសភាព គ្មានស្លៀកខោអាវ នៅអណ្តែតក្នុងទឹកស្រះចំណុចខាងលើ ដែលគេសន្និដ្ឋាន ស្រវឹងស្រា ហើយចុះងូតទឹកស្រះ ហើយលង់ស្លាប់តែម្តង ។
តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ សាកសពស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូន អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចាត់ចែង ដឹកយកទៅធ្វើបុណ្យនៅវត្ត កិក្តប្បញ្ញោ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ៕សុខាសែនជ័យ