ភ្នំពេញ៖ ប្រទះឃើញប្រអប់ ដៃ និងជើងសាកសពមនុស្ស បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅច្រាំងទន្លេសាប ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង ១១ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។
សមត្ថកិច្ចនៅមិនទាន់ដឹងថា ដៃជើងសពនោះ ជាមនុស្សប្រុស ឬស្រីទេ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ និងស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ