ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខយាមធនាគារហត្ថាកសិករគាំងបេះដូងស្លាប់នៅមុខធនាគារ

ចែករំលែក៖

ភ្នំពេញ៖ សន្តិសុខយាមធនាគារហត្ថាកសិករម្នាក់ មានជំងឺមិនស្រួលខ្លួន ហើយបាននិយាយថា គេមិនស្រួលខ្លួន តែគ្មានអ្នកចាប់អារម្មណ៍ ក៏សុខចិត្តដេកយាមរហូតដល់គាំងបេះដូងស្លាប់ ។

ហេតុការណ៍នេះ បានកើតឡើងម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៩ នៅអាគារលេខ៦៧អាផ្លូវ២៨៩ ក្រុម៦៨ ភូមិ១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះចាន់ ហឿន អាយុ៤៦ឆ្នាំមុខរបរជាបុគ្គលិកក្រុមហ៊នសន្តិសុខប៊េសប្រចាំការនៅធនាគារហត្ថាកសិករមានស្រុកកំណើតនៅភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពពត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះ(សព)បាននិយាយប្រាប់ថាមិនសូវស្រួលខ្លួនរួចធ្វើការធម្មតារហូតដល់ម៉ោងជិត៦ព្រឹក ក្មួយបានដើរចេញពីផ្ទះលេខ៦១ផ្លូវ២៨៩សង្កាត់បឹងកក់ទី២ខណ្ឌទួលគោកមកអង្រួនជើងជនរងគ្រោះតែមិនភ្ញាក់រហូតដល់ម៉ោងកើតហេតុវម៉ោងជាង៨ព្រឹកក្មួយមកអង្រួនជើងម្តងទៀតទើបដឹងថាពូរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យ និងកោសល្យវិច័យសពទើងដឹងមូលហេតុស្លាប់ដោយសារលើសឈាម ហើយគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ ជ្រោយពេជ្រ


ចែករំលែក៖