ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រា បើកម៉ូតូសុខៗ ផ្តួលចោលរត់លោតចូលទឹកស្អុយក្រោមស្ពាន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូសុខៗផ្តួលចោលរត់លោតចូលទឹកស្អុយក្រោមស្ពាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះជួយសង្គ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់​ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានប្រឡាយ ទឹកស្អុយ តាមបណ្តោយផ្លូវ១៩៨៦កែង និងផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពត៌ពីប្រជាពលរដ្ឋដែរឃើញហេតុការណ៍នេះ​បានឲ្យដឹងថា គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូ zoomer-x មួយគ្រឿងពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1HG-8906 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ខណៈមកដល់ចំណុចនៅមុខហាងមីហឹរ នៅក្បែរកន្លែងកើតហេតុបានផ្តួលម៉ូតូចោល រួចដើរចូលទៅក្នុងហាងបាត់ ស្រាប់បានបន្តិចមកឃើញបុរសរូបនេះបានរត់ចេញមកក្រៅវិញយ៉ាងលឿន លុះរត់មកដល់ចំណុចកើតហេតុបានលោតចូលទឹកស្អុយក្រោមស្ពានបាត់រកមិនឃើញ​ ធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ស្វែងរកបុរសរូបនេះអស់រយៈពេលជាងកន្លះម៉ោង ទើបរកឃើញដេកនៅក្រោមស្ពាន ។ ភ្លាមៗនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចបានយកទុយយោបោះចូលក្រោមស្ពាន ឲ្យដើម្បីឲ្យបុរសនេះតោងចេញមកក្រៅវិញដើម្បីជួយសង្គ្រោះ ។

បន្ទាប់មកសមត្ថកិច្ចបានដឹកបុរសដែលលោតចូលទឹកស្អុយនេះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីសួរនាំបន្ត ៕ ជ្រោយពេជ្រ


ចែករំលែក៖