ភ្នំពេញ៖ បុរសម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារក្រសួងបរិស្ថាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការនេះបានកើតឡើងនៅម៉ោងជាង១១ព្រឹកនថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រសួងបរិស្ថាន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសដែលលោតសម្លាប់ខ្លួនពីលើអគារក្រសួងបរិស្ថាន មានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ។
លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រី មានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។
តាមសម្តីលោក នេត្រ ភ័ក្រ្តា រដ្ឋលេខាក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ពិតជាមានករណីលោតសម្លាប់នេះមែន ប៉ុន្តែវាជារឿងបុគ្គល ។
មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថានបានធ្វើកោសល្យវិច័យលើ សាកសព និងបញ្ជាក់ថា លោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គល ព្រោះបើតាមប្រភពស្និទ្ធិលោក អោម សេងហួរ មានជំងឺប្រចាំកាយ៕ ជ្រោយពេជ្រ
(រូបថតជនរងគ្រោះលោតពីលើអគារ កាលពីមិនទាន់បាត់បង់ជីវិត)