ព័ត៌មានទាន់ហេតុការណ៍៖

ចាក់ប្លង់សេគ្មានបច្ចេកទេស ដោះក្តារពុម្ពបានមួយថ្ងៃ បាក់សង្កត់ មេជាងម្នាក់ស្លាប់ និងរបួស ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្លង់សេវ៉េរ៉ងដាសំណង់ទើបតែជួសជុលមួយកន្លែង ទើបតែចាក់ដោះក្តារពុម្ពបានមួយថ្ងៃ ក៏បានដាក់ធ្លាក់ពីជាន់ទី២ មកឡាវតឿជាន់ទី១ បណ្តាលឲ្យសង្កត់មេជាង ម្នាក់ស្លាប់នៅកន្លែង និងជាងម្នាក់ បានរងរបួស ស្រាល ។ ក្នុងហេតុការណ៍ បណ្តាលឲ្យ ឥដ្ឋធ្លាក់ទៅលើដំបូល ផ្ទះហាងគុវទាវនៅជាប់ខាងផ្នែកខាងក្រោយរងការខូចខាតហើយ មនុស្សដែលកំពុងតែញាំគុយទាវនាំគ្នា រត់គេចខ្លួនយកតែរួចខ្លួន ។

គ្រោះថ្នាក់នោះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៨និង ១៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះ២ល្វែងលេខ០១,លេខ០២ ដែលកំពុងតែវាយជួសជុល នៅតាមផ្លូវ ជាតិ៥ កែងផ្លូវ ចូលសាកលវិទ្យាល័យ ការពារជាតិក្នុងភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ ឈ្មោះរ៉ន ខុម ភេទប្រុស អាយុ២៩ឆ្នាំ ជាមេជាងសំណង់ មានទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកអ្នករងរបួសឈ្មោះវ៉ាន់ តូ ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងសំណង់ មានទីលំនៅភូមិស្អាង ឃុំជីខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល របួសខ្នង ស្រាល ។

តាមនគរបាល បានឲ្យដឹងថា វ៉េរ៉ងដាដែលបានបាក់ធ្លាក់នោះ មានប្រវែង ប្រមាណ៨មែត្រ និងទទឹងប្រវែងប្រមាណ១ម៉ែត្រ ដែលទើបតែចាក់ដោះក្តាពុម្ព បានតែមួយថ្ងៃ ក៏បានបាក់ធ្លាក់ បណ្តាលឲ្យស្លាប់និង របួស តែម្តង ។

តាមព័ត៌មានឲ្យដឹងថា ផ្ទះដែលបាក់វ៉េរ៉ងដា កំពុងតែវាយជួលជុល កែលំអរធ្វើថ្មី ព្រមទាំងស្វានធ្នឹមជាន់ទី២ដាក់ដែកបណ្តុះធ្វើវេរ៉ងដាលយចេញទៅក្រោយប្រមាណ១ម៉ែត្រ ។

តាមជាងដែលរងរបួស បានឲ្យដឹងថា ប្លង់សេនោះបានចាក់នៅថ្ងៃទី២៨ ខែឧសភា និងបានដោះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ បន្ទាប់ពីដោះក្តារពុម្ពជាងក៏បាននាំគ្នា រៀបឥដ្ឋពីលើ វេរ៉ងដាធ្វើបន្ទប់ ។ នៅព្រឹក ថ្ងៃកើតហេតុ នៅពេលដែលខ្លួន និងជនរងគ្រោះ(អ្នកស្លាប់)កំពុងតែនៅធ្វើការជាន់ឡាវតឿស្រាប់តែ ប្លង់សេវេរ៉ងដាក៏បានបាក់ធ្លាក់ សង្កាត់បណ្តាលឲ្យស្លាប់ និងខ្លួនបានរងរបួសខ្នង ។

តាមព័ត៌មានឲ្យដឹងទៀតថា ដោយសារតែ ប្លង់សេវេរ៉ងដា ស្វាន់បុកដែកចាក់ថ្មីភ្ជាប់នឹងធ្នឹមសំណង់ចាក់ ដែលគ្មានបច្ចេកទេសត្រឹមត្រូវ រួមនឹងរៀបឥដ្ឋពីលើធ្ងន់ ជាហេតុធ្វើឲ្យ បាក់ធ្លាក់សង្កត់លើជាង បណ្តាលឲ្យស្លាប់និងរបួសតែម្តង ៕ ធឿនព្រែកជ័យ


ចែករំលែក៖