ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសពីរនាក់ ដុតផាវគ្រាប់បែកលេង ផ្ទុះត្រូវម្នាក់រងរបួសដាច់ចង្ការកើមយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្មេងប្រុសពីរនាក់ដុតផាវគ្រាប់បែកលេងផ្ទុះបណ្តាលឲ្យផ្ទុះត្រូវម្នាក់ ចំមាត់ដាច់ចង្ការកើម របួសយ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១៥និង១២នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះផា រី (ហៅសាឌឿ) ស្ថិតនៅក្នុងភូមិដីឡូតិ៍ (ឡឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះខាំ ផុត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា របួស់ធ្ងន់ដាច់ចង្ការកើម ។ ម្នាក់ទៀតឈ្មោះផា រី (ហៅសាឌឿ) ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាមិនមានត្រូវរបួសទេ ។ អ្នកទាំងពីរខាងលើមានទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍(ឡរឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ។

ក្រោយពេលកើតហេតុ លោកអធិការនគបាលស្រុកបានដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែង និងបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗ ៕ ជីវន្ត័


ចែករំលែក៖