ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់ម្នាក់ ស្រាលម្នាក់ នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសមា្នក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូទាំង២គ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ដោយម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B.0763 បើកខាងមុខ នឹងម៉ូតូម៉ាកហុងដាសេ ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D.8746 បើកពីក្រោយ ។

លុះដល់ចំណុចកើតម៉ូតូស្រ្តីរងគ្រោះ ដែលបើកនៅខាងមុខបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ បណ្តាលឲ្យម៉ូតូនៅខាងក្រោយ ដែលបើកដោយបុរសរងគ្រោះ ក្នុងល្បឿនលឿនផងនោះ ទៅបុកពីក្រោយពេញមួយទំហឹងតែម្តង ។

នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងស្ត្រីម្នាក់ទៀតរងរបូសស្រាល ។ គេមិនបានស្គាល់ឈ្មោះជនរងគ្រោះទាំង២នាក់នោះទេ ពីព្រោះក្រោយពេលកើតហេតុភ្លាមៗនោះ ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕ ចន្ថា


ចែករំលែក៖