ព័ត៌មានទាន់ហេតុការណ៍៖

គួររឹតបណ្ដឹង និងផ្សព្វផ្សាយច្បាប់ចរចរណ៍ឲ្យបានរាល់ថ្ងៃ ចៀសវាងគ្រោះថ្នាក់ឥតឈប់ឈរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពលរដ្នតែងតែរិះនូវការផ្សព្វផ្សាយច្បាប់ចរាចរណ៍តិចតួចពេក បែរជាផ្សព្វផ្សាយលក់ស្រាបៀរដ៏ច្រើនលើសលប់ ធ្វើឲ្យការយល់ដឹងពីច្បាប់ចរាចរណនៅមានកម្រិត ដែលជាកត្តាធ្វើឲ្យមានករណីគ្រោះថ្នាក់ចរចរណ៍ឥតឈប់ឈរ ជាក់ស្ដែង គ្រោះថ្នាក់ចរាចរ ម៉ូតូ បុករថយន្ត បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ និងរបួសធ្ងន់មនុស្សប្រុសស្រីចំនួន០៣នាក់ ខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលក្រួសក្រហម ចំណុចគល់ស្ពាន ភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ1I.9283 បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង ដោយឈ្មោះ យ៉ាន់ ចាន់ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ របួសធ្ងន់ មានពាក់មួកសុវត្ថិភាព អ្នករួមដំណើរជាមួយចំនួន០៣នាក់ : ១-ឈ្មោះ អុង ថៃ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរកសិករ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។ ២-ឈ្មោះ ផាប់ ថុង ភេទប្រុស អាយុ៦១ឆ្នាំ ភេទស្រី មុខរបរកសិករ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។ ៣-ឈ្មោះ ថៃ ស្រី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស កូនអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព អ្នកទាំងបី រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ។

រថយន្តម៉ាក Ford ពណ៌ទឹកមាស ស្លាកលេខ ភ្នំពេញ 2AI.1309 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចចេញពីកន្លែងកើតហេតុ យកមកចតចោលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

មូលហេតុបឋមបង្កដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្ន និងផ្ទុកមនុស្សលើសចំនួនកំណត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចរៀបចំវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកវត្ថុតាងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖