ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វេសប្រហែលបណ្ដាលឲ្យភ្លើងឆេះផ្ទះ១ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន នៅស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យឆេះផ្ទះ០១ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនកាលពីវេលាម៉ោង១៤:០០នាទី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ រៀម អីុម ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។ ខូចខាត អាគុយ ផ្ទាំងសូឡាចំនួន០១ ប្រាក់រៀលចំនួន២៥០.០០០រៀល ស្រូវចំនួន០៦បេ ខោអាវមួយចំនួន តែពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ។ មូលហេតុ:បណ្តាលមកពីធ្វេសប្រហែសភ្លើងធូប ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ មិនបានចេញអន្តរាគមន៍នោះទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារព្រមទាំងប្រជាពលរដ្ឋជិតខាងជួយពន្លត់ទាន់ពេល ក្រោយមកបានធ្វើកំណត់ហេតុរាយការណ៍ ៕ ប៊ុនរិទ្ធី


ចែករំលែក៖