ខេត្តកំពង់ធំ ៖ អ្នកកាសែតម្នាក់បានត្រូវសមត្ថកិច្ចចាប់ខ្លួនជាលើកទី៣ហើយ ក្នុងចំណោមមនុស្ស ២នាក់ ដែលត្រូវចាប់ខ្លួនដោយជាប់ចោទពីបទជំរិត ទារប្រាក់ចំនួន ១២០០ដុល្លារពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃ អភិរក្សព្រៃឡង់ ។
តាមប្រភពព័ត៌មានឲ្យដឹងថាកាលពីវេលាម៉ោងប្រមាណ១០ និង៤០ នាទីព្រឹកថ្ងៃទី៩ ខែមិថុនា កម្លាំងនគរបាលការិយាល័យជំនាញខេត្ត កំពង់ធំសហការជាមួយនឹងនគរបាលក្រុងស្ទឹងសែន ក្រោមបញ្ជារបស់ លោកស្នងការ និងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តកំពង់ធំបានចាប់ឃាត់ខ្លួនអ្នកកាសែត ចំនួន២នាក់នៅ ក្នុងអាហារដ្ឋា នមួយកន្លែងស្ថិតនៅចំពីមុខផ្សារកំពង់ធំក្នុងភូមិទី១ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ។
ជនជាប់ចោទ ទាំង ២ នាក់ ឈ្មោះ ហ៊ាង លី ហាក់ ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជាអ្នកសារព័ត៌មានសំឡេងសន្តិភាព និង ម្នាក់ទៀត ឈ្មោះ អាំង ប៊ុន ហូវ ភេទប្រុស អាយុ ៤១ ឆ្នាំ ជាអ្នកសារព័ត៌មាន វិថីសន្តិភាព ។ អ្នក ទាំង២នាក់ជាប់ចោទពីបទជំរិតទារប្រាក់ ចំនួន ១២០០ ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡ ង់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក លី ស្រេង បានប្រាប់កាសែតក្នុងស្រុកមួយនៅ ព្រឹកថ្ងៃទី១០ ខែមិថុនា ថា ក្រោយពីមានសារព័ត៌មានមួយចំនួនចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីអំពីបទល្មើស ព្រៃឈើហើយប៉ះពាល់ដល់មន្ទីរបរិស្ថាន និងមន្ទីរកសិកម្មរួចមកស្រាប់តែ នៅថ្ងៃទី៨ ខែមិថុនា លោក ហ៊ាង លីហាក់ ដែលប្រាប់ថាជា អ្នកកាសែត សំឡេងសន្តិភាព បានទូរស័ព្ទទៅលោកសួរថា យ៉ាងម៉េចទៅហើយអា ម៉ាកឃើញគេចុះផ្សាយព្រោងព្រាត បើចង់បិទព័ត៌មានមកជួបនិយាយ គ្នាមក ។
ពួកគេបានណាត់ជួបគ្នាចរចារឿងលុយនៅក្នុងអាហារដ្ឋានខាងលើ ដែលមានរូប លោក ជាមួយ លោក ហ៊ាង លី ហាក់ និង លោក អាំង ប៊ុន ហូ វ នៅក្នុងជំនួបនោះលោក ហ៊ាង លីហាក់ និយាយថា បិទព័ត៌មាន ទៅពួកម៉ាក ។ លោកក៏យល់ព្រមតាមដើម្បីកុំឲ្យមានបញ្ហា ហើយខណៈនោះលោក ហ៊ាង លីហាក់ ប្រាប់ថា គេមានគ្នា៤នាក់ ក្នុងម្នាក់សុំ៣០០ ដុល្លារ ៤នាក់ ស្មើនឹង១២០០ ដុល្លារ ។ លោក លី ស្រេង និយាយថា លោក យល់ព្រមឲ្យ១២០០ដុល្លារតែឥឡូវលោក មានតែ៥០០ដុល្លារ ទេ ក្នុងហោប៉ៅឲ្យប៉ុណ្ណឹងសិនសុំ ជំពាក់ ៧០០ដុល្លារចាំឲ្យពេលក្រោយពួកគេក៏យល់ព្រម ។ នៅពេលលោកហុចលុយ ឲ្យក៏ត្រូវកម្លាំង នគរបាល ចាប់ខ្លួនអ្នកទាំង២នាក់តែម្តង ៕ ប៊ុនរិទ្ធី