ព័ត៌មានទាន់ហេតុការណ៍៖

បាឋកថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជាសាសន៍ និងផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រឆមាសទី ២ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែនស្មុគស្មាញ គឺជាការឆ្លងកាត់អន្ត រកាល ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាសម្រេចបាន សមិទ្ធិផលធំៗជាបុព្វបទបន្តភ្ជាប់ ដោយនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋា ភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្តាបនិក និងជាប្រមុខដឹកនាំប្រកបដោយភាពឈ្លាសវៃ នៅ ក្នុងលក្ខខណ្ឌ អំណោយផលនិងជោគជ័យធំៗក្នុងប្រវត្តិសាស្ត្រ តភ្ជាប់មកដល់បច្ចុប្បន្ននេះ ។

ការលើកឡើងដូច្នេះ របស់នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេ ខាធិការ ក្រសួងការពារជាតិ ក្នុងបឋាកថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជាសាសន៍ ប៉ុល ពត និងផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រឆមាសទី ២ឆ្នាំ ២០១៩ នាថ្ងៃអង្គារ ៩ កើត ខែ ជេស្ឋឆ្នាំកុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៩ នៅកងពលតូចលេខ ៧០ ។ ឯកឧត្តម ក៏បានលើកឡើងពីសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជា ពំុធ្លាប់បានទទួលក្នុងរយះពេលជាង ៥០០រយឆ្នាំ នៃប្រវត្តិសាស្ត្រកម្ពុជា ។

សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្ត្រខាងលើ តភ្ជាប់ទៅជាប្រវត្តិ សាស្ត្រ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ដោយមានការជួយ ឧបត្ថម្ភ គាំទ្រពីកងទ័ពប្រជាជនវៀតណាម និងដំណាក់កាលតស៊ូ រ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯង ក្រោយការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម នាខែ កញ្ញា ឆ្នាំ ១៩៨៩ ការវិវត្តន៍សភាពការនយោបាយ ជាបន្តបន្ទាប់ដល់ឆ្នាំ ១៩៩៣ និងសភាពការ ណ៍ ព្រឹត្តិការ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិសេសការបើកឡើង នូវទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីការទប់ស្កាត់ និងវាយឱយបរាជ័យ ចលនាបដិវត្តពណ៌នៅកម្ពុជា ។ ការចាប់ខ្លួនមេ ខ្លោង និងបក្ខពួកប្រឆាំង ឃុបឃិត ជាមួយបរទេស ប្រព្រឹត្តអំពើរក្ប់ជាតិ ។

ក្នុងនោះ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បាលើកឡើងពីកំណើនសេដ្ឋកិច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើ ក៏ដូចជាមធ្យោបាយ យានយន្តសម្ភារ បរិក្ខា មានការកើនឡើង មិនដូចការបរិហាររិះគន់ ពីពួកអគតិមួយចំនួន ដែលបំផ្លើសពីសភាពការពិត ក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ ចំពោះបព្ហាាគ្រោះ ថ្នាក់ចរាចរណ៍ គ្រឿង ញៀន ដែលកំពុងយាយី អាយុជីវិត ប្រជាពលរដ្ឋ បំផ្លាញធន ធាន គ្រួសារសង្គមជាតិ ។ ដូច្នេះដើម្បីកាត់បន្ថយ នូវគ្រោះមហន្តរាយ ដែលផ្តើមចេញពីយើងម្នាក់ ៗ ត្រូវគោរពច្បាប់ អប់រំបងប្អូនកូនចៅ អំពីបព្ហាាចរាចរផ្លូវគោក និងអនុវត្តតាមអនុសាសន៍ របស់តេជោ ” ថ្ងៃនេះថ្ងៃស្អែកសូមកុំឱយមានគ្រោះថ្នាក់ចរាចរ”ជាដើម ។ ល ។ ៕ សុខដុម


ចែករំលែក៖