ព័ត៌មានទាន់ហេតុការណ៍៖

កំពុងរវល់ជាប់ដៃអ៊ុតសក់ ចោរចូលឆក់កាបូបលុយរត់ ស្រែកដេញចាប់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចូលលួចកាបូប ខណៈដែលម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ឲ្យភ្ញៀវ បានហើយរត់គេចខ្លួន តែមិនរួច ម្ចាស់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្របពេលដែលកម្លាំងល្បាតទៅដល់ ដេញចាប់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតូបអ៊ុតសក់ ក្នុងផ្សារតាំងកសាងចាស់ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ៅ ពុទ្ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ និញ ឆៃវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ តូបកើតហេតុ ស្នាក់នៅ ចំការឪឡឹក១ សង្កាត់កាកាប១ ។

តាមស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងជាប់ដៃ អ៊ុតសក់ឲ្យភ្ញៀវ កូនស្រីតូចដេកឱបលេងនៅលើកីអីក្នុងតូប ខាងមុខហើយដាក់កាបូបលុយនៅក្បែរខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យដើរមកដល់ ឆ្លៀតឱកាស ចូលទៅឆក់យកកាបូបលុយ បានហើយរត់គេចខ្លួន ឃើញភ្លាមៗ ស្រែកផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច ក្បែរនោះស្រាប់ទៅដល់ ដេញចាប់ខ្លួនបាន នាំយកទៅប៉ុស្តិ៍ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននបន្តតាមនីតិវិធី ៕សុខាសែនជ័យ​


ចែករំលែក៖