ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ស្ត្រីម្នាក់បង្ខំក្មេងៗឲ្យដេកជាមួយជនបរទេសប្រើថ្នាំញៀននិងដើរសុំទាន

ចែករំលែក៖

ខេត្តសៀមរាប ៖ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាល ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយា ល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានចុះបង្ក្រាបករណីអំពើអូស ទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។

លោក ជា ហេង នាយការិយាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​ប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ពេត ម៉ៅ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅ​ភូមិ​វិហារចិន សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្ត​សៀមរាប បានប្រមូលក្មេងស្រី ០៥នាក់ (ជាជនរងគ្រោះ)ដែលមានឈ្មោះ៖ ១-​ឈ្មោះ រិទ្ធ ស្រីភ័ណ្ឌ ភេទស្រី អាយុ ១៥ឆ្នាំ​២-ឈ្មោះ រិទ្ធ ស្រីពេជ្រ ភេទស្រី អាយុ ១៣ឆ្នាំ ៣-ឈ្មោះ វណ្ណ: ស្រីភ័ស្ត ភេទស្រី អាយុ ១៤ឆ្នាំ ៤-ឈ្មោះ វណ្ណ: ស្រីភាង ភេទស្រី អាយុ ១០ឆ្នាំ ៥-ឈ្មោះ ទូច ស្រីនិច ភេទស្រី អាយុ ១៤ឆ្នាំ ឲ្យដើរសុំទាននៅ ផ្សារចាស់តំបន់ផាស្ត្រីតចាប់ពីពេលព្រលប់ម៉ោងប្រហែល ៧យប់ រហូតដល់ម៉ោង៣ ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខសណ្ឋាគារតាព្រហ្ម ហើយតម្រូវឲ្យក្មេងទាំងអស់បង់ប្រាក់ម្នាក់ ១០,០០០រៀល ទៅ ២០,០ ០០រៀលក្នុង ១យប់។ បើក្មេងទាំងអស់នោះមិនស្តាប់ ជនសង្ស័យគំរាមវាយធ្វើបាបព្រមទាំងបង្ខំឲ្យក្មេងជក់គ្រឿងញៀន ហើយបើមានភ្ញៀវបរទេសណាត្រូវការយកក្មេងទៅដេកជាមួយ ឈ្មោះ ពេត ម៉ៅ ជាអ្នកជំរុញឲ្យទៅជាមួយជនបរទេសហើយបកប្រែភាសាឲ្យក្មេងៗ រួចដកយកភាគរយដែលជនបរទេសឲ្យលុយទៅក្មេងៗថែមទៀតផង។

លោកបន្តទៀតថា ក្នុងករណីនេះជនសង្ស័យដែលមានឈ្មោះខាងលើនេះត្រូវបានឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត សៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៥និង២០នាទី ល្ងាច​ហើយបន្តរៀបចំ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ហេង នរិន្ទ្រ


ចែករំលែក៖