ខេត្តតាកែវ ៖ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានចាត់វិធានការលើស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលម្ចាស់សាសង់គ្មានច្បាប់អនុញ្ញាតក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ។
លោកបានបញ្ជាក់បន្ថែមទៀតថា រាល់ស្ថានីយប្រេងដែលគ្មានច្បាប់និងសាងសង់គ្មានលក្្ខណៈបច្ចេកទេស ឬខុសស្ដង់ដារ មន្ទីរ របស់លោកកំពុងតែប្រើវិធានការតាមផ្លូវ ច្បាប់ជាធរមានមិនមែនមានវិធាការតែលើស្ថានីយប្រេងខាងលើដែលពលរដ្ឋប្ដឹងនោះទេ។
យោងតាមពលរដ្ឋបានឲ្យដឹងថាដោយសារតែម្ចាស់ស្ថាននីយប្រេងមួយកន្លែង មិនគោរពច្បាប់ហ៊ានសង់ស្ថានីយ៍លក់ប្រេងមិនសុំការអនុញ្ញាតច្បាប់ពីអាជ្ញាធរមូលដ្ឋាននិងស្ថាប័នជំនាញទើបពួកគាត់ដាក់ពាក្យប្ដឹងដើម្បីឲ្យអង្គភាពពាក់ពន្ធ័មានវិធានការ។
សូមរំឭកថាម្ចាស់ស្ថាននីយប្រេងឈ្មោះអិុត សំនៀង ភេទស្រីរស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវបានសាងសង់ស្ថានីយប្រេងមិនសុំការអនុញ្ញាតច្បាប់ពីមន្ទីរជំនាញ។
ពាក់ពន្ធ័ករណីនេះផងដែរលោកកៅ វគ្គសែល អភិបាលស្រុកត្រាំកក់បានឲ្យអ្នកយកព័ត៌មានយើងដឹងថា លោកបានឲ្យកម្លាំងចុះទៅឃាត់ការសាងសង់នេះជាញឹកញាប់តែម្ចាស់ខាងលើនៅតែលួចសាងសង់តែក្រោយពីលោកទទួលពាក្យបណ្ដឹងរួចមកលោកឃាត់ ហើយនឹងមានវិធានការតាមផ្លូវច្បាប់។
ពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាពួកគាត់និងដាក់ពាក្យបណ្ដឹងបន្តទៅមន្ទីរនគ រូបនិយកម្មនិងសំណង់ខេត្តតាកែវបន្ថែមទៀតដើម្បីឲ្យប្រធានមន្ទីរដឹងថាសំណង់នេះគ្មានច្បាប់។
ចំណែកលោកអ៊ូច ភាអភិបាលខេត្តតាកែវបានតបជាមួយអ្នកយកព័ត៌មានថា លោកទទួលបានពីព័ត៌មាននេះហើយតែលោកមិនបានបញ្ជាក់អំពីវិធានការបែបណានោះទេ។ ហេង នរិន្ទ្រ