ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួង ការពារជាតិបញ្ជាក់ថា: កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់ កាលមួយប្រកបដោយភាពបត់បែនស្មុគស្មាញ គឺជាការឆ្លង កាត់អន្តរកាល ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាសម្រេចបាន សមិទ្ធផលធំៗជាបុព្វបទបន្តភ្ជាប់ ដោយនយោបាយឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្តាបនិក និងជាប្រមុខដឹកនាំប្រកបដោ យភាពឈ្លាសវៃ ក្នុងលក្ខខណ្ឌ អំណោយផល និងជោគជ័យធំៗក្នុងប្រវត្តិសាស្ត្រ តភ្ជាប់មកដល់បច្ចុប្បន្ននេះ ។
ការលើកឡើងដូច្នេះ របស់នាយឧត្តមសេនីយ៍ ជៀង អំ ក្នុងបឋាកថា ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រឆមាសទី ២ឆ្នាំ ២០១៩ នាថ្ងៃពុធ ១០ កើត ខែ ជេស្ឋឆ្នាំកុរ ឯក ស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មិថុឆ្នាំ២០១៩ កងពលតូចទ័ព ពិសេសឆត្រយោង៩១១ស្ថិតក្នុងភូមិ-សង្កាត់-ខ័ណ្ឌ កំបូលរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង កងពល តូចទ័ពពិសេសឆត្រយោង៩១១ លើកឡើងពីវឌ្ឍនភាពរបស់កងពលក្នុងការចូលរួមចំណែកការពារអធិបតេយ្យ បូរណភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម កសាងភូមិ-ឃំុ មានសុវត្ថិភាព ប្រជាពល រដ្ឋរស់នៅ ដោយក្តីសុខសាន្ត ។ លើកកម្ពស់ការងារហ្វឹកហ្វឺន រៀនសូត្រកសាងប្រភពធនធានមនុស្ស នាយទាហានបន្តវេន ប្រកបដោយវិជ្ជាជីវ: ធានារាល់ការសម្រេចភារកិច្ច ជូនមាតុភូមិ កសាង កងឯកភាព រីកចម្រើនលើគ្រប់វិស័យ ក្លាយជាកងឯកភាព មួយរៀបរយ មានកន្លែងធ្វើការ ស្នាក់នៅ និងជីវ ភាពរស់នៅសមរម្យ ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ប្រជាជាតិកម្ពុជា រស់នៅប្រកបដោយក្តីសុខដុមរមនា ក្នុងស្ថានភាព នយោបាយ សន្តិ ភាព សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍន៍ ។
នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិបលើកឡើងពីសន្តិភាព បានមកពីនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជា ពុំធ្លាប់បានទទួលក្នុងរយះពេលជាង ៥០០រយឆ្នាំ នៃប្រវត្តិសា ស្ត្រកម្ពុជា ។ សមិទ្ធផលដ៏ធំធេង ជាប្រវត្តិសាស្ត្រខាងលើតភ្ជា ប់ទៅជាប្រវត្តិសាស្ត្រ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ ដោយ មានការជួយ ឧបត្ថម្ភ គាំទ្រពីកងទ័ពប្រជាជនវៀតណាម និងដំណាក់កាលតស៊ូ រ៉ាប់រងភារកិច្ច ដោយកម្ពុជាខ្លួនឯង ក្រោយការដកកងទ័ពស្ម័គ្រចិត្ត វៀតណាម នាខែ កញ្ញា ឆ្នាំ ១៩៨៩ ការវិវត្តន៍សភាពការនយោបាយ ជាបន្តបន្ទាប់ដល់ឆ្នាំ ១៩៩៣ និងសភាពការណ៍ ព្រឹត្តិការ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ពិសេសការបើកឡើង នូវទំព័រប្រវត្តិសាស្ត្រថ្មី ក្រោយពីការទប់ ស្កាត់ និងវាយឱយបរាជ័យ ចលនាបដិវត្តពណ៌នៅកម្ពុជា ។ ការចាប់ខ្លួនមេខ្លោង និងបក្ខពួកប្រឆាំង ឃុបឃិត ជាមួយបរទេស ប្រព្រឹត្តអំពើក្បត់ជាតិ ។
ក្នុងនោះ នាយឧត្តមសេនីយ៍ បានលើកឡើងពីកំណើនសេដ្ឋកិច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើ ក៏ដូចជាមធ្យោ បាយ យានយន្ត សម្ភារ បរិក្ខា មានការកើនឡើង មិនដូចការបរិហាររិះគន់ ពីពួកអគតិមួយចំនួន ដែលបំផ្លើសពីសភាពការ ពិត ក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ ចំពោះបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ គ្រឿង ញៀន ដែលកំពុងយាយី អាយុ ជីវិត ប្រជាពលរដ្ឋ បំផ្លាញធនធាន គ្រួសារសង្គមជាតិ ។ ដូច្នេះដើម្បីកាត់បន្ថយ នូវគ្រោះមហន្តរាយ ដែលផ្តើមចេញពីយើងម្នាក់ ៗ ត្រូវគោរពច្បាប់ អប់រំបងប្អូនកូនចៅ អំពីបញ្ហាចរាចរផ្លូវគោក និងអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ” ថ្ងៃនេះថ្ងៃស្អែកសូមកុំឱយមានគ្រោះថ្នាក់ចរាចរ”ជាដើម ។ ល ។ ៕ សុខដុម